ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

Buffon ដាក់​សម្ពាធ​លើ Real មែនទែន​ហើយ ! Buffon ថា Juventus ប៉ះ Real Madrid វគ្គ​ផ្តាច់ព្រ័ត្រ UCL បើ​មិនបាន​លើក​ពាន គ្មាន​ន័យ​អ្វី​ឡើយ​សម្រាប់​គាត់​

​អ្នកចាំទី​ដ៏​ឆ្នើម​របស់​សេះបង្កង់ Juventus កីឡាករ Gianluigi Buffon បាន​និយាយថា «​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​នេះ​គ្មាន​ន័យ​អ្វី​ឡើយ​ប្រសិនបើ​មិនបាន គ្រង​តំណែង​ពាន UEFA Champions League មួយ​នេះ » ។​

Dtn7.com Photos's photo.

​អ្នកចាំទី Buffon របស់ Juventus មានការ​ព្រួយ​បារ​ម្មណ៍​ខ្លះ​ដែរ​ពេល​ប៉ះ Real Madrid នៅ​ដើមខែ​ក្រោយនេះ ព្រោះថា ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​វ័យ​៣៩​ឆ្នាំ​រូបនេះ មិនដែល​បាន​លើក​ពាន UEFA Champions League ជាមួយ Juventus ម្តងណា​ឡើយ ពោលគឺ​បាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ​កាល​ប្រកួត​កន្លងមក​​​ ។​

Dtn7.com Photos's photo.

​បើ​និយាយ​កាលពី ២​ឆ្នាំមុន​សេះបង្កង់ Juventus បាន​រង​ជើងឯក Champions League ក្រោយ​ចាញ់ Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាទី​ក្រុង Berlin ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០០៣ ពួកគេ​បាន​ចាញ់​ក្លឹប​រួម​លី​គ AC Milan ដោយ​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ។​

Dtn7.com Photos's photo.

​ប៉ុន្តែ Juventus ធ្លាប់​លើក​ពាន​ក្របខ័ណ្ឌ UEFA Champions League ចំនួន​២​ដង កាលពី​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​១៩៩៦ ពោលគឺ​មុនពេល Buffon ផ្ទេរ​ពី Parma មក​ក្លឹប​មួយ​នេះ​ក្នុង​ឆ្នាំ​២០០១ ។​

Dtn7.com Photos's photo.

​គួរបញ្ជាក់​ផងដែរ​ថា​មុន Juventus ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​នេះ Juventus បាន​យកឈ្នះ​ក្លឹប​មកពី បារាំង AS Monaco ទាំង​២​ជើង​ក្នុង​លទ្ធផល​សរុប ៤​ទល់នឹង​១ ហើយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Juventus និង Real Madrid នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទឹកដី​របស់​ប្រទេស​វេ​លស៍ ខាងមុខនេះ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.