ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូប​​ផ្លូវការ​ហើយ  ដើម្បីប្រកួតមិត្តភាព និងជម្រុះ AFC ASain Cup

​​លោក Leonardo Vitorino ដែលជា​គ្រូ​ជម្រើសជាតិ​កម្ពុជា បានចេញបញ្ជឺឈ្មោះកីឡាករទាំង​២៥​នាក់​ជា​ផ្លូវការ​ហើយ​កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃ​ច័ន្ទ ទី​២៩ ខែឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​ហ្វឹកហាត់​ត្រៀម​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ មុននឹង​ធ្វើការ​ប្រកួត​ជម្រុះ AFC Asian Cup នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ទល់នឹង​ជម្រើសជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ការប្រកួត​ទាំង​២​នេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ។​

Dtn7.com Photos's photo.

​ការកោះហៅ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូបនេះ គឺ​មកពី​ក្លឹប​ចំនួន​៦ ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា និង​ក្លឹប​មកពី​ក្រៅប្រទេស​ចំនួន​២ ហើយ​កីឡា​ករទាំង​២៥​រូបនេះ​ក៏មាន​យុវជន​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​ចំនួន​១​រូប​ផងដែរ គឺ ហ៊ុល គឹម​ហ៊ុយ ដែលមាន​តួនាទី​ជា​អ្នកចាំទី ។​

Dtn7.com Photos's photo.

​ក្រោម​ការជ្រើសរើស​កីឡាករ ដោយ​លោក Leonardo ឃើញ​សង្កេតឃើញថា មាន​កីឡាករ​ថ្មី​ចាស់​ជាច្រើន​បានបង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​រូបនេះ ដោយ​កីឡាករ​ខ្លះ​មិន​ធ្លាប់បាន​បង្ហាញ​ថ្វី​ជើង​ឲ្យ​ជម្រើសជាតិ​ទាល់តែសោះ និង​កីឡាករ​ខ្លះទៀត​ធ្លាប់​បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​កម្ពុជា​កន្លង​មកហើយ តែ​ត្រូវ​បាត់ឈ្មោះ​ក្នុង​ជម្រើសជាតិ​ជាច្រើន​ឆ្នាំ ទើបតែ​ពេលនេះ​ទេ​បានឃើញ​ពួកគាត់​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​២៥​រូប ។

Dtn7.com Photos's photo.

មូលហេតុ​ដែលមាន​កីឡាករ​ថ្មី​ចាស់​ច្រើន​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​២៥​រូបនេះ គឺ​កន្លងមក​លោក Leonardo ធ្លាប់បាន​និយាយថា «​លោក​នឹង​ឲ្យ​កីឡាករ ដែល​លោក​មើលឃើញថា​លេង​ល្អ​ជាច្រើនរូប​ឲ្យ​មក​បង្ហាញ​ថ្វី​ជើង​នៅ​ជម្រើសជាតិ​កម្ពុជា ហើយ​កីឡាករ​ទាំងនោះ​កន្លងមក​គឺ​មិន​ធ្លាប់​ជាប់​ជម្រើសជាតិ​កម្ពុជា​ឡើយ » ។​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

​ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​រូប ដែល​ជ្រើសរើស​ដោយ​លោក Leonardo និង​ចេញ​ដោយ​សហព័ន្ធ​បាល់ទាត់​ជាតិ​កម្ពុជា ៖​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ សហព័ន្ធបាល់ទាត់កម្ពុជា

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.