ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

​រកឃើញ​ម្ចាស់​ជើងឯក FA Cup ហើយ ! Arsenal លុត Chelsea ២​ទល់នឹង​១ គ្រង​តំណែង​ជើងឯក FA CUP លើក​ទី​១៣ ខ​ណៈ Barcelona លើក​ពាន Copa del Rey ក្រោយ​ឈ្នះ Alves ៣​ទល់នឹង​១

Arsenal បាន​គ្រង​តំណែង​ជើងឯក​លើក​ទី​១៣ បានសម្រេច ក្រោយ​ឈ្នះ​តោ​ខៀវ Chelsea ក្នុង​លទ្ធផល ២​ទល់នឹង​១ នៅ Wembley​ យប់មិញ ។​

Dtn7.com Photos's photo.

Arsenal បាន​នាំមុខ Chelsea តាំងពីដើម​តង់ទី១មក​ម្ល៉ះ ដែល​គ្រាប់​ទី​១​កើតឡើង​នៅ​នាទី​៤ ដែលជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Alexis Sanchez ។ ១​គ្រាប់​នាំមុខ​របស់ Arsenal ដែល​បំ​ពោង​សំណាញ់​ទី​ដោយ  Sanchez នេះ​នៅ​បន្ត​រហូត​ទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅតង់ទី១តែម្តង ។

Dtn7.com Photos's photo.

លុះ​ចូលដល់​តង់​ទី​២ នាទី​៧២ Chelsea បាន​ប្តូរ Pedro Rogriguez ដោយ​ដាក់ជំនួសវិញ​ដោយ Willian ។ លទ្ធផល​១​ទល់នឹង​០ នេះ ត្រូវបាន​ប្រែប្រួល ក្រោយ Willian បញ្ជូន​បាល់​ឲ្យ Diego Costa ស៊ុត​បំប៉ោង​សំណាង​ទី​របស់ Arsenal បានសម្រេច​នៅ​នាទី​៧៦ តែ​ត្រូវ Arsenal ធ្វើការ​វាយបក​បាន​ភ្លាមៗ​វិញ នៅ​នាទី​៧៩ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Aaron Ramsey ។

Dtn7.com Photos's photo.

លទ្ធផល​២​ទល់នឹង​១ នេះ​នៅ​បន្ត​រហូត​ទាល់តែ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង នៅ​នាទី​៩០+៤ ។​

Dtn7.com Photos's photo.

​ការ​ឈ្នះ​ជើងឯក FA Cup យប់មិញ​នេះ គឺជា​ការ​ឈ្នះ​លើក​ទី​១៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Arsenal ហើយក៏​ជាការ​បំបែក​កំណត់ត្រា​ចាស់ របស់ ManChester United ដែល​ឈ្នះ​ពាន FA Cup នេះ​បាន​១២​ដង ។​

Dtn7.com Photos's photo.

​ចំណែកឯ អ្នកមាន​បុណ្យ Barcelona វិញ​លើក​ពាន Copa del Rey បានសម្រេច​ក្រោយ​ឈ្នះ Alves ៣​ទល់នឹង​១ ដែល​គ្រាប់​ទី​១​ទី​នាំមុខ​ដោយ Barcelona នៅ​នាទី​៣០ រកបាន​ដោយ Lionel Messi ដែលជា​កា​រប​ញ្ចូ​ន​បាល់​ពីសំណាក់មិត្តរួមក្រុម Neymar ។

Dtn7.com Photos's photo.

លុះ​បាន​៣​នាទី​បន្ទាប់ Theo Hernandez បានធ្វើការ​វាយបក​ឲ្យ Alves វិញ​បានសម្រេច​នៅ​នាទី​៣៣ តែ​ត្រូវ Barcelona បំប៉ោង​សំណាញ់​ទី​បាន​២​គ្រាប់​ទៀត ដែល​រកគ្រាប់បាល់បាន​ដោយ Neymar នៅ​នាទី​៤៥ និង ៤៥+៣ រកគ្រាប់បាល់បាន​ដោយ Francisco Alcacer ។

Dtn7.com Photos's photo.

ដូច្នេះ​លទ្ធផល​ជា​ផ្លូវការ Barcelona ឈ្នះ Alves ៣​ទល់នឹង​១ គ្រង​តំណែង​ជើងឯក Copa del Rey បានសម្រេច ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.