នៅវេលាម៉ោង២៣ និង៣០នាទីរាត្រីនេះ តោខៀវ Chelsea និង កាំភ្លើងធំ Arsenal នឹងចាប់ផ្តើមធ្វើការប្រកួតជាមួយគ្នា ដើម្បីដណ្តើមតំណែងជើងឯក FA Cup ។
គួរបញ្ជាក់ជូនផងដែរថា កាលពីរដូវកាលមុន Arsenal ជាម្ចាស់ជើងឯកនៃពានរង្វាន់ FA Cup មួយនេះ ចាំមើលតើរាត្រីនេះ កាំភ្លើងធំ Arsenal អាចការពារតំណែងជើងឯក FA Cup នេះបានឬទេ ខណៈ Chelsea កំពុងតែស្រេកឃ្លានចង់បានពាននេះខ្លាំងណាស់ ក្រោមការដឹកនាំរបស់លោក Antonio Conte ។
ព័ត៌មានទូរទៅ ៖
Arsenal ជួបកង្វះខ្សែរការពារ ដ្បិត Laurent Koscielny ជាប់ពិន័យ ,Gabriel រងរបួស ហើយ Kieran Gibbs និង Mustafi មិនទាន់ជាពីរបួសស៊ប់នៅឡើយទេ ដូច្នេះទម្រង់លេងរបស់ Arsenal នឹងប្រែប្រួលខ្លាំងខុសពីធម្មតា ។
ចំណែកឯ Chelsea វិញមិនមានបញ្ហាអ្វីឡើយសម្រាប់ជំនួបទល់នឹង Arsenal នៅកីឡដ្ឋាន Wembley យប់នេះ ។
ក្នុងក្របខ័ណ្ឌពានរង្វាន់ FA Cup នេះ ក្រុមទាំង២មានប្រវត្តិជួបគ្នា ១៣លើកមកហើយ ដោយក្នុងនោះ Arsenal ឈ្នះ ៨លើក និង Chelsea ឈ្នះ៥លើក ។
Arsenal ឈានដល់វគ្គផ្តាច់ព្រ័ត្រ Fa Cup លើកទី២០ ដោយក្នុងនោះ Arsenal លើកពាននេះបាន១២ដង ។ ក្នុងការប្រកួតយប់នេះដែរ ជាជំនួបលើកទី២ក្នុងរយៈពេល៣៥ឆ្នាំ ដែលក្រុមមកពីទីក្រុងឡុងដ៏ទាំង២នេះប៉ះគ្នានៅ FA Cup ៕
ប្រភព៖ Reuters