ក្រុមរហស្សនាមមេឃខៀវ Manchester City បានចុះកិច្ចព្រមព្រៀងជាមួយខ្សែរប្រយុទ្ធព័រទុយហ្កាល់ Bernardo Silva ពីក្រុមម្ចាស់ជើងឯករបស់បារាំង AS Monaco ក្នុងតម្លៃខ្លួន ៤៣លានផោន ។
Bernardo Silva មានអាយុ២២ឆ្នាំ ហើយរូបគេនឹងចូលរួមជាមួយ Man City នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ នៅពេលទ្វារដោះដូរកីឡាករបានបើក ។
រដូវកាលទើបតែបញ្ចប់នេះ Silva បានបង្ហាញខ្លួនឲ្យ Monaco ៥៨ប្រកួត ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងចែកបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១២ដង ។
ក្រោយពីបានផ្ទេរមក ទឹកដី Etihad របស់ Man City រួចហើយ Silva បានរៀបរាប់ថា «លោកពិតជាសប្បាយចិត្តណាស់នៅពេលដែលមានឱកាសទទួលបានការបណ្តុះបណ្តាលដោយលោក Guardiola ដែលជាគ្រូបង្វឹកដ៏ល្អមួយរូបនៅ English Premier League» ។
ក្រោមការដឹកនាំរបស់លោក Guardiola ក្លឹប Manchester City ទទួលបានចំណាត់ថ្នាក់លេខ៣ នៅ English Premier League រដូវកាលនេះ ដែលចំណាត់ថ្នាក់លេខ៣នេះ ធ្វើឲ្យ Man City មានសិទ្ធិទទួលបានកៅអី UEFA Champions League រដូវកាលក្រោយដោយស្វ័យប្រវត្តិ ៕
ប្រភព៖ BBC