អ្នកចាត់ការជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos បានកោះហៅកីឡាករទាំង២៤នាក់ដែលជាប់ក្នុងបញ្ជីឈ្មោះជម្រើសជាតិ ឲ្យមកហ្វឹកហាត់ដើម្បីប្រកួតមិត្តភាពនៅថ្ងៃទី៣ ខែក្រោយនេះ និងជម្រុះ World Cup ៦ថ្ងៃបន្ទាប់ និងព្រឹត្តិការណ៍ Confederation Cup ខណៈ Cristiano Ronaldo និង Pepe មិនអាចមកតាមសេក្តីប្រកាសនេះបានទេ ដោយរវល់ជួយ Real Madrid ប៉ះ Juventus វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដូច្នេះ Ronaldo និង Pepe ត្រូវមកហ្វឹកហាត់ក្នុងជម្រើសជាតិ នៅពេលក្រោយបន្ទាប់ពីប្រកួត UEFA Champions League រួចរាល់ ។
ប្រទេសព័រទុយហ្កាល់ឋិតនៅក្នុងពូល A នៃព្រឹត្តិការណ៍ Confederations Cup 2017 ហើយក្នុងពូល A នេះដែរមាន Mexico , Russsia និង Neuva Zelanda ។
ការប្រកួតនៅក្នុងពូល A ជើងទី១នៃព្រឹត្តិការណ៍ Confederations Cup 2017 នេះ ជម្រើសជាតិព័រទុយហ្កាល់ និងត្រូវប៉ះជាមួយ ជម្រើសជាតិម៉ិចស៊ីកូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅ Kazan ប្រទេសព័រទុយហ្កាល់ ។
បញ្ជីឈ្មោះកីឡាករដែលជាប់ក្នុងបញ្ជីឈ្មោះទាំង២៤នាក់នោះមានដូចជា ៖
-អ្នកចាំទី៖ Beto (Sprting) , Jose Sa(Porto) , Rui Patricio (Sporting) ។
-ខ្សែការពារ៖ Bruno Alves (Cagliari) , Cedric (Southampton) , Eliseu (Benfica) , Jose Fonte (West Ham) , Luis Neto (Zenit) , Nelson Semedo (Benfica) , Pepe (Real Madrid) , Raphael Guerreiro (Dortmund) ។
-ខ្សែបម្រើ៖ Adrien Silva (Sporting) , Andre Gomes (Barcelona) , Danilo Pereira (Porto) , Joao Mario (Inter) , Joao Moutinho(Monaco) , Pizzi (Benfica) , William Carvalho (Sporting) ។
-ខ្សែប្រយុទ្ធ៖ Andre Silva (Porto) , Bernardo Silva (Monaco) , Ronaldo (Real Madrid) , Gelson Martins (Sporting) , Nani (Valencia) , Recardo Quaresma (Besiktas) ។
គួរបញ្ជាក់ផងដែរថា កីឡាករ Sanchez និង Eder គ្មានឈ្មោះជួយព័រទុយហ្កាល់នៅ Confederations Cup ទេ ដោយសារបង្ហាញទម្រង់លេងនៅក្នុងក្លឹបរបស់គេមិនបានល្អ បើទោះបីជាកីឡាករ២នាក់នេះ ធ្លាប់ជួយ ព័រទុយហ្កាល់ប្រកួតឈ្នះបារាំងវគ្គផ្តាច់ព្រ័ត្រលើកពាន Euro របស់អឺរ៉ុបកន្លងមកក៏ដោយ ៕
ប្រភព៖ Reuters