ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨

​ការពារ​ប្រសើរ​ជាង​ព្យាបាល ! អាមេរិក​ដាក់ពង្រាយ​ខែល​មី​ស៊ី​ល​បន្ថែម​នៅ ALASKA ដើម្បី​ស្ទាក់​ការពារ​មី​ស៊ី​ល​វាយលុក​របស់​កូរ៉េខាងជើង​

​ដោយ​មិនអាច​មើលស្រាល​បាន​ទៅនឹង​ការអភិវឌ្ឍ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​នោះ មន្ទីរ​យោធា​សហរដ្ឋអាមេរិក Pentagon បានសម្រេច​លើក​ផែនការ​ដាក់ពង្រាយ​ខែល​មី​ស៊ី​ល​ចំនួន​៨​បន្ថែម​នៅ​ទីតាំង​បាញ់​មី​ស៊ី​ល Fort Greely នៃ​រដ្ឋ ALASKA ដើម្បី​ស្ទាក់​ការពារ​ចំពោះ​ការវាយប្រហារ​ណាមួយ​ជាយថាហេតុ​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កងកម្លាំង​យោធារ​សហ​រដ្ឋ​អាមេរិក​មាន​ផែនការ​ដាក់ពង្រាយ​បន្ថែម​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ចំនួន​៨ និង​រៀបចំ​កែប្រែ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​រ៉ា​ដា (X-band Radar) ដើម្បី​ទប់ទល់​ការពារ​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​អាវុធ​មី​ស៊ី​ល​វាយលុក​របស់​ប្រទេស​កូរ៉េខាងជើង ។​

Dtn7.com Photos's photo.

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​សរុប​ចំនួន​៤៤ នឹងត្រូវ​ដាក់ពង្រាយ​នៅ​មូលដ្ឋាន​បាញ់​មី​ស៊ី​ល​នៃ​រដ្ឋ ALASKA របស់​សហរដ្ឋអាមេរិក ដើម្បី​ឆ្លើយតប​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ទាន់ពេលវេលា​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ជាយថាហេតុ​របស់​ប្រទេស​កូរ៉េខាងជើង ក៏ដូចជា​ប្រទេស​អ៊ីរ៉ង់ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.