ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨

Jose ដឹកនាំ Man Utd ឈ្នះ​ពាន Europa League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ លុត Ajax ២​ទល់នឹង​០

​កាលពី​រាត្រី​ទៀបភ្លឺ​យប់មិញ​នេះ ក្រុម​បី​សាច​ក្រហម Manchester United បាន​ក្លាយជា​ជើងឯក ពាន​ងរ​ង្វាន់ UEFA Europa League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ បន្ទាប់ពី​ឈ្នះ Ajax ក្នុង​លទ្ធផល ២​ទល់នឹង​០ នៅ​ប្រទេស​ស៊ុយ​អ៊ែត ។​

​លទ្ធផល​២​ទល់នឹង​០ យប់មិញ​នេះ ដែល​គ្រាប់​ទី​១ ស៊ុត​បញ្ចូល​ទី​ដោយ Paul Pogba នៅ​នាទី​១៨ ដែល​កាត់​បាល់​ដោយ​មិត្ត​រួម​ក្រុម Fellaini លទ្ធផល​១​ទល់នឹង​០​នេះ នៅ​បន្ត​រហូត​ទាល់តែ​ចប់​តង់​ទី​១ ។

លុះ​ចូលដល់​ដើមតង់​ទី​២ កីឡាករ​របស់ Man Utd រកបាន​១​គ្រាប់​ទៀត នៅ​នាទី​៤៧ ជាការ​ស៊ុត​បញ្ចូល​ទី​ដោយ Mkhitaryan បន្ទាប់ពី Smalling តែ​តបាល់​ទម្លាក់​ឲ្យ ។​ ​

គួរបញ្ជាក់​ផងដែរ​ថែ ពាន Europa Legue ដែល Man Utd ឈ្នះ​យប់មិញ​នេះ គឺជា​ពាន​លំដាប់​ទី​២​នៃ​ទ្វីបអឺរ៉ុប ឆ្ល​ត​កាត់​ការ​ឈ្នះ​ពាន​យប់មិញ​នេះដែរ Man Utd មាន​កៅអី​លេង​វគ្គ​ក្នុង​ពូ​ល UEFA Champions League ដែលជា​ពាន​លំដាប់​ទី​១​របស់​អឺរ៉ុប រដូវ​កាល​ក្រោល​យ​ដោយ​ស្វ័យប្រវត្តិ ៕

ប្រភព ៖  BBC

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.