ថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៩

​ព័ត៌មាន​ជំនួប​រវាង Man Utd និង Ajax វគ្គ​ផ្តាច់ព្រ័ត្រ Europa League រាត្រី​នេះ 

Manchester United នឹងត្រូវ​ឡើង​សមរភូមិ​វាលស្មៅ​ទល់នឹង ក្រុម​មកពី​ហូ​ឡង់ Ajax វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Europa League វេលា​ម៉ោង ១​និង​៤៥​នាទី​រំលងអធ្រាត្រ​យប់​នេះ ។​

Dtn7.com Photos's photo.

​មុន​ការប្រកួត​រាត្រី​នេះ​ឈាន​មកដល់ សូម​ឲ្យ​ប្រិយមិត្ត​អ្នកតាមដាន​កីឡាបាល់ទាត់​ទាំងអស់​ដឹង​ពី​ព័ត៌មាន​ខ្លះៗ​ដែល​ទាក់ទង​នឹង​ក្រុម​ទាំង​២​មុន​ប៉ះគ្នា​យប់​នេះ ។ 

Dtn7.com Photos's photo.

Manchester United អាច​នឹងមាន​ទំនុកចិត្ត​បន្ថែម​ក្នុងជំនួប​យប់​នេះ​ត្រង់​ថា កន្លងមក​អ្នកចាត់ការ​របស់ Man Utd លោក Jose Mourinho ធ្លាប់​ដឹកនាំ Real Madrid ប្រកួត​ទល់នឹង Ajax ៦​លើក​មកហើយ ក្នុង​ពានរង្វាន់ UEFA Champions League ដោយ​ក្នុងនោះ ក្រុម​របស់លោក Jose ឈ្នះ Ajax ទាំង​៦​លើក ។​

Dtn7.com Photos's photo.

​ខាងក្រោម​នេះ គឺជា​ស្ថិតិ​ដឹកនាំ​របស់លោក Jose កាល​នៅ Real Madrid ទល់នឹង Ajax ៖
-១៥/០៩/២០១០ Real Madrid 2-0 Ajax
-២៣/១១/២០១០ Real Madrid 4-0 Ajax
-២៧/០៩/២០១១ Real Madrid 3-0 Ajax 
-០១/១២/២០១១ Ajax 0-3 Real Madrid 
-០១/១០/២០១២ Ajax 1-4 Real Madrid 
-០៤/១២/២០១២ Real Madrid 4-1 Ajax ។​
​តែ​ទោះជា​យ៉ាងណាក៏ដោយ Jose ថា «Ajax ឥឡូវ​មិន​ដូច​ពីមុន​ឡើយ ដូច្នេះ​ក្នុង​យប់​នេះ​ពិតជា​នឿយហត់​ខ្លាំងណាស់​សម្រាប់​លោក​» ។ 

Dtn7.com Photos's photo.

​ងាក​មក​មើល​ក្រុម Ajax វិញ គេ​មាន​កីឡាករ​វ័យក្មេង​ច្រើន តែ​ពោរពេញ​ដោយ​បទពិសោធ និង​មាន​គុណភាព​ខ្ពស់ ។ ជាក់ស្តែង​ឆ្នាំនេះ​ពួកគេ​បាន​ជួយ​ក្រុម Ajax បាន​ចំណាត់ថ្នាក់​លេខ​២​ក្នុង​លី​គ​កំពូល​របស់​ហូ​ឡង់ និង​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ Europa League នេះ​ថែមទៀត ។​

Dtn7.com Photos's photo.

​កីឡាករ​វ័យក្មេង​ទាំង​៥​នាក់​របស់ Ajax ដែលជា​ឧបសគ្គ​ធំ​របស់ Man Utd រាត្រី​នេះ មានដូចជា ៖

១-​កីឡាករ Kasper Dolberg រូបនេះ​ទើបតែ​មាន​អាយុ​១៩ ឆ្នាំ​ប៉ុណ្ណោះ តែ​បច្ចេកទេស​គេ​មិនធម្មតា​ឡើយ អាចមាន​សមត្ថភាព​បណ្តើ​របាល់ និង​អាច​ស៊ុត​ប​ញ្ជូ​ល​ទី​បានល្អ​ណាស់ ដោយ​ក្នុង​លី​គ​រដូវ​កាល​មុនគេ​រក​គ្រាប់​បាល់​បាន​១៦​គ្រាប់ និង ស៊ុត Hat-Trick បានសម្រេច​ទៀតផង ។​

Dtn7.com Photos's photo.

២-​កីឡាករ​ខ្សែការពារ Davinson Sanchez រូបនេះ​លេង​នៅ​ខ្សែការពារ​កណ្តាល់ មាន​វ័យ​២០​ឆ្នាំ ដោយសារ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ទើប​ក្លឹប Barcelona និង Paris St Germain ទទូច​ចង់​រូបគេ​មក​រួម​ក្លឹប ។​

Dtn7.com Photos's photo.

៣-​កីឡាករ Bertrand Traore រូបនេះ​មាន​វ័យ​២១ ត្រូវបាន Ajax ខ្ចី​ជើង​ពី Chelsea ហើយ​គេ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងនាម​ជា ខ្សែប្រយុទ្ធ ដោយ​បង្ហាញខ្លួន​ឲ្យ Ajax បាន​២៤​ប្រកួត ស៊ុត​បាន​៩​គ្រាប់ និង​ស៊ុត​បាន​៤​គ្រាប់​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ នៅ Europa League ។​

Dtn7.com Photos's photo.

៤-​កីឡាករ​វ័យក្មេង Justin Kluivert រូបនេះ ដើរតួរ​យ៉ាងសំខាន់ ក្នុង​ការជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​លើ​ដៃគូ​ប្រកួត ។​

Dtn7.com Photos's photo.

៥-​កីឡាករ David Neres រូបនេះ​ទើបតែ​មាន​អាយុ​២០​ឆ្នាំ លេង​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ ដែល​គេ​ប្រដូច​ទៅនឹង Luis Suarez ហើយ​គេ​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Ajax ដែល​ទើប​លេង​បាន​៣​ប្រកួត ដោយ​រក​គ្រាប់​បាល់​បាន​ទាំង​៣​ប្រកួត ។​

Dtn7.com Photos's photo.

​សម្រាប់​ជម្រើស​១១​នាក់​ដំបូង របស់​ក្រុម​ទាំង​២ អាចជា ៖
Manchester United ៖ Valencia , Romero , Jones , Blind , Darmian , Fellaini , Herrera , Pogba , Lingard, Mkhitaryan និង​កីឡាករ​នាំ​សំណាង​របស់គេ Rashford​។​

Dtn7.com Photos's photo.

Ajax ៖ Veltman , Onana , De Ligt , Sanchez , Riedewald , Klaassen , Schone , Ziyech , Traore , Dolberg និង Younes ៕​

Dtn7.com Photos's photo.

ប្រភព៖ Goal &​ The Sun 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.