ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

​រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ថ្មី​ដើម្បី​សហប្រតិបត្តិការ​ជាមួយ UN និង​បណ្តា​ប្រទេស​ផ្តល់ជំនួយ​សម្រាប់​ទ្រទ្រង់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម 

​ក្រោយ​មរណភាព​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​ន្ទុ​ក​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចមក រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមការងារ​ថ្មី​មួយ​ដើម្បី​សហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ (​អសប​-UN) និង​បណ្តា​ប្រទេស​ផ្តល់ជំនួយ​សម្រាប់​ទ្រទ្រង់​ដំណើរការ​អង្គ​ជំនុំ​ជ​ម្រេះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​តក​) ឬ​ហៅ​កាត់​ថា សាលាក្តី​ខ្មែរក្រហម ដោយ​សេចក្តីសម្រេច​លេខ​៣៣​សសរ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧ ។​

​សមាសភាព​របស់​ក្រុមការងារ​ថ្មី​នេះ មាន​ចំនួន​១០​នាក់ ដូចតទៅ ៖ 

១-​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រចាំការ រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន 

២-​ឯកឧត្តម ហេង វង្សប៊ុនឆាត អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន 

៣-​ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​អនុប្រធាន 

៤-​ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៃ​រាជរដ្ឋាភិបាល ជា​អនុប្រធាន​អចិន្ត្រៃយ៍ 

៥-​ឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​សមាជិក 

៦-​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​សមាជិក 

៧-​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​សមាជិក 

៨-​ឯកឧត្តម ហែម​ក្រាញ់ តូ​នី អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​រដ្ឋបាល​ស្តីទី​នៃ​អ​វ​តក ជា​សមាជិក​

៩-​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ជា​សមាជិក 

១០-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ជា​សមាជិក ។​

​ក្រុមការងារ​ថ្មី​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ទីតាំង ត្រា និង​សម្ភារៈ​ផ្សេងៗ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​សម្រេច​បេសកកម្ម​ដូចខាងក្រោម ៖ 

-​សហការ និង​សហប្រតិបត្តិការ​ជាមួយ UN និង​បណ្តា​ប្រទេស​ផ្តល់ជំនួយ ដើម្បី​ធានា​ឲ្យ​អ​វ​តក ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ផ្អែកលើ​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ការបង្កើត​អ​វ​តក និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UN ។ 

-​ជួយ​កៀរគរ​ថវិកា​ពី UN និង​ពី​បណ្តា​ប្រទេស​ផ្តល់ជំនួយ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ការងារ​រប​ស់​អ​វ​តក ។ 

-​គិតគូរ​អំពី​ការងារ​កេរដំណែល​របស់​អ​វ​តក រួមមាន​ការថែរក្សា​ទុក និង​ការគ្រប់គ្រង​សំណុំរឿង​ទាំងអស់​របស់​អ​វ​តក ដើម្បី​ឲ្យ​សាធារណជន និង​អ្នកស្រាវជ្រាវ​បាន​យល់ដឹង​អំពី​ដំណើរការ និង​សមិទ្ធផល​របស់​អ​វ​តក ក្នុងការ​ទប់ស្កាត់ និង​ប្រឆាំង​ការវិល​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍ ។​

-​ជំរុញ​ឲ្យ​មានការ​ផ្ទេរ​ចំណេះដឹង និង​ជំនាញ រួមទាំង​ធនធានមនុស្ស និង​បទពិសោធន៍​អនុវត្ត​ល្អៗ ដែល​ទទួលបាន​ពី​អ​វ​តក ទៅ​ប្រព័ន្ធយុត្តិធម៌​ជាតិ ដើម្បី​កសាង​សមត្ថភាព និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​សេវា​យុត្តិធម៌​សាធារណៈ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.