ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

​ដំណឹង​ហួសចិត្ត ! Real Madrid មិនអាច​លើក​ពាន La Liga នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់គេពេលនេះបានឡើយ

​ក្លឹប​យក្ស Real Madrid ទើបតែ​ឈ្នះ​ពាន La Liga ដែលជា​ពាន​លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រោយ​យកឈ្នះ Malaga នៅ​សប្តាហ៍​ទី​៣៨ ក្នុង​លទ្ធផល ២​ទល់នឹង​០ និង​ជាការ​ឈ្នះ​ពាន​លើក​ទី​៣៣​របស់​ក្លឹប ក្រោយ​ខកខាន​អស់​រយៈពេល​៥​រដូវ​កាល ។

Dtn7.com Photos's photo.

តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​គឺ Real Madrid មិនអាច​អបអរ​លើក​ពាន នៅមុខ​អ្នកគាំទ្រ​របស់គេ​នៅពេល​នេះឡើយ ដោយ​រង់ចាំ​ទាល់តែ​បើក​រដូវ​កាល​ថ្មី​ទើប​អាច​លើក​ពាន La Liga ជា​ផ្លូវការ ។ 

Dtn7.com Photos's photo.

​បើតាម​សម្តី​របស់​ក្រុមការងារ Real Madrid មូលហេតុ​ដោយសារ​ការរៀបចំ​រប​ស់ La Liga មានការ​ជាប់គាំង ទើប​បណ្តាល​ឲ្យ​មានការ​យឺតយ៉ាវ​តែម្តង ។ 

Dtn7.com Photos's photo.

​បញ្ហា​ដែល​មិនគួរ​ឲ្យ​កើតឡើង​នេះ បានធ្វើ​ឲ្យ​កីឡាករ Real Madrid ដូចជា Ronaldo , Luka Modric , Gareth Bale , James មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ និង​ជា​ចំ​ណឹ​ង​មួយ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​តែម្តង​សម្រាប់​ពួកគេ ។ 

Dtn7.com Photos's photo.

​គួរបញ្ជាក់​ជូន​ផងដែរ​ថា Real Madrid និង​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្លឹប​យក្ស​មកពី​អ៊ីតាលី Juventus ក្នុង​ពានរង្វាន់ UEFA Champions League នៅ​ថ្ងៃទី​៤ វេលា​ម៉ោង ១​និង​៤៥​នាទី រំលងអធ្រាត្រ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង CARDIFF ប្រទេសវេលស៍ ខាងមុខនេះ ៕

Dtn7.com Photos's photo.

ប្រភព៖ Dailymail  

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.