ថ្ងៃ អាទិត្យ ទី ១១ ខែ មេសា ឆ្នាំ ២០២១

​មហាអំណាច​តេស្ត​អាវុធ ! អាមេរិក​បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​វាយប្រហារ​លើ​ផ្ទៃដី​ធុន ATACMS ដែល​ធ្វើ​ទំនើបកម្ម​ថ្មី​ប្រកបដោយ​ជោគជ័យ 

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​បាញ់​តេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​វាយប្រហារ​លើ​ផ្ទៃដី​ធុន ATACMS (Army Tactical Missile System) របស់ខ្លួន​ដែល​ទើប​ធ្វើ​ទំនើបកម្ម​ថ្មី​ផលិត​ដោយ​ក្រុមហ៊ុន​សព្វាវុធ​ខ្នាត​យក្ស Lockheed Martin ប្រកបដោយ​ជោគជ័យ​ហើយ ។​

Dtn7.com Photos's photo.

​ដំណើរ​ការបាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​វាយប្រហារ​លើ​ផ្ទៃដី​ធុន​ATACMS របស់​សហរដ្ឋអាមេរិក​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin នោះ គឺជា​ការបាញ់​តេស្ត​សាកល្បង​សម្រាប់​រយៈ​ចម្ងាយ​ឆ្ងាយ​ជំនា​ន់ទី​៦​របស់​មី​ស៊ី​ល​វាយលុក​ប្រភេទ​នេះ ដែល​បន្ទាប់ពី​ធ្វើ​ទំនើបកម្ម​បំពាក់​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនាំ​ផ្លូវ​ថ្មី​រួចហើយ វា​អាច​វាយប្រហារ​ចំ​គោលដៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​

Dtn7.com Photos's photo.

​មី​ស៊ី​ល​ធុន ATACMS របស់​សហរដ្ឋអាមេរិក​នេះ មាន​ប្រវែង​៤​ម៉ែត្រ ទម្ងន់​ជិត​២​តោន​ក្នុង​១​គ្រាប់ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ ដោយមាន​ល្បឿន​ប្រមាណ​៣ ៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង (​មានន័យថា ក្នុង​រយៈ​ចម្ងាយ​គោលដៅ​វាយប្រហារ​ត្រឹម​៥០០​គីឡូម៉ែត្រ គឺ​ប្រើ​ពេលវេលា​តែ​ប្រមាណ​៨​នាទី​ប៉ុណ្ណោះ​) ។ មី​ស៊ី​ល​ប្រភេទ​នេះ ធ្លាប់​ត្រូវបាន​សហរដ្ឋអាមេរិក​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​ឈូង​សមុទ្រ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​សង្គ្រាម​នៅ​ប្រទេស​អា​ហ្វា​ហ្គា​នី​ស្ថាន ។ 

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​ធុន ATACMS ត្រូវបាន​សហរដ្ឋអាមេរិក​ផលិតឡើង​មាន​ចំនួន​ជិត​៤ ០០០​គ្រាប់ ដោយ​ក្រៅពី​សហរដ្ឋអាមេរិក​ជា​ប្រទេស​សាមី​ផលិត គឺ​មី​ស៊ី​ល​ប្រភេទ​នេះ ត្រូវបាន​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ជាច្រើន រួមមាន​៖ តួ​ក​គី តៃវ៉ាន់ កូរ៉េខាងត្បូង ក្រិច អារ៉ាប់​អេ​មី​រ៉ា​ត និង​បា​រ៉ែ​ន ៕ 

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.