ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩

Toure បរិច្ចាគ៥០​ម៉ឺន​ផោន​ដល់​គ្រួសារ​ជនរងគ្រោះ​ពី​ការផ្ទុះ​គ្រាប់បែក​នៅ Manchester Arena ខណៈ កីឡាករ​ដ៏​ទៃ​បាន​ត្រឹម Post Status រំលែក​ទុក្ខ​

​កីឡាករ​ខ្សែរ​បម្រើ​របស់ Manchester City Yaya Toure បាន​ចំណាយលុយ​៥០​ម៉ឺន​ផោន​របស់ខ្លួន​ផ្ទាល់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ Manchester Arena កាលពី​យប់​ថ្ងៃ​ចន្ទ ។ លើសពីនេះទៅទៀត​ភ្នាក់ងារ​របស់ Toure លោក Dimitri Seluk ក៏បាន​យល់ព្រម​បរិច្ចាគ​៥០​ម៉ឺន​ផោន​ផងដែរ​ជាមួយ ជាមួយ Yaya Toure ។​

​ថ្វីបើ Yaya Toure ជា​ជនជាតិ កូ​ឌឺ​វ័រ និង​លោក Seluk ជា​ជនជាតិ​រុស្ស៊ី​ក្តី ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ចោទ​ឡើយ​សម្រាប់​លោក​ទាំង​២ ព្រោះ​ការជួយ​មនុស្ស​មិនមែន​តែ​ជនជាតិ​ខ្លួនឯង​ទើប​ជួយ​នោះទេ ។ ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ម្នាក់ Yaya Toure បាន​ចូលរួម​រំលែក​ទុក្ខ និង​បរិច្ចាគ​លុយ​មួយចំនួន​ទៅដល់​ជនរងគ្រោះ ដែល​នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​របស់គាត់ និង​ជា​គំរូ​ល្អ​ដល់​កីឡាករ​ដ៏ទៃទៀត ។

​លើសពីនេះ នៅមាន​កីឡាករ​ជាច្រើន​បាន Post Status លើ​បណ្តាញ​សង្គម Instagram ,Twitter ដើម្បី​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់គ្រួសារ​ជនរងគ្រោះ ។​

​គួរបញ្ជាក់​ផងដែរ​ថា អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នេះ បានធ្វើ​ឲ្យ​មនុស្ស​២២​បាន​ស្លាប់ និង​១១៩​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ដែល​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បង្ករ​ដោយ​ភេរវជន ឈ្មោះ Salman Adedi អាយុ​២២​ឆ្នាំ ក្រោយ​ចប់​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​តារាចម្រៀង Ariana Grande ដែលមាន​មនុស្ស​ប្រមាន ២១,០០០​នាក់​ចូលរួម​ទស្សនា​ក្នុង​កម្មវិធី​នោះ ៕ 

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.