Real Madrid គឺជាក្លឹបយក្សមួយប្រចាំនៅប្រទេសអេស្ប៉ាញ និងដៃគូរប្រកួតដ៏ស្វិស្វាញរបស់គេនោះគឺ FC Barcelona ។ គួររំលឹកជូនផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ Real Madrid ទើបតែគ្រងតំណែងពាន La Liga ដែលជាពាន League កំពូលរបស់អេស្ប៉ាញ ក្រោយខកខានឈ្នះពាននេះអស់រយៈពេល៥រដូវកាល ។
ស្តេចស Real Madrid គឺជាក្លឹបមួយដែលមានធនធានកីឡាករល្អៗច្រើន ហើយក្នុង១ឆ្នាំៗក្លឹបយក្សមួយនេះតែងធ្វើការដោះដូរ និងនាំចូលកីឡាករដែលមានតម្លៃខ្ពស់ ដូចយើងឃើញស្រាប់ហើយកាលពីឆ្នាំ២០១៣កន្លងមក Real Madrid បានបំបែកឯកឧត្តកម្មក្នុងកិច្ចសន្យាទិញកីឡាករ Gareth Bale ពី Tottenham Hotspur ដែលមានតម្លៃរហូតដល់ទៅ ៨៥,៣លានផោនឯណោះ ដែលជាតម្លៃថ្លៃជាគេក្នុងកីឡាករ១រូបលើពីភពលោក គិតត្រឹមឆ្នាំ២០១៣ ។
ខាងក្រោមនេះគឺជាការបង្ហាញពីតម្លៃខ្លួនកីឡាករទាំង១០រូប ដែល Real Madrid ទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ៖
១- Gareth Bale ផ្ទេរពី Tottenham Hotspur ទៅ Real Madrid ក្នុងតម្លៃ ៨៥,៣លានផោន កាលពីខែកញ្ញា ឆ្នាំ២០១៣ ។
២-Christiano Ronaldo ផ្ទេរពី Manchester United ទៅ Real Madrid ក្នុងតម្លៃ ៨០លានផោន កាលពីខែមិថុនា ឆ្នាំ២០០៩ ។
៣-James Rodriguez ផ្ទេរពី AS Monaco ទៅ Real Madrid ក្នុងតម្លៃ ៦៣លានផោន កាលពីខែកក្កដា ឆ្នាំ២០១៤ ។
៤-Karim Benzema ផ្ទេរពី Lyon ទៅ Real Madrid ក្នុងតម្លៃ ៣០លានផោន កាលពីខែសីហា ឆ្នាំ២០០៩ ។
៥-kaka ផ្ទេរពី AC Milan ទៅ Real Madrid ក្នុងតម្លៃ ៥៦លានផោន កាលពីខែមិថុនា ឆ្នាំ២០០៩ ។
៦-Xabi Alonson ផ្ទេរពី Liverpool ទៅ Real Madrid ក្នុងតម្លៃ ៣០លានផោន កាលពីខែសីហា ឆ្នាំ២០០៩ ។
៧-Luka Modric ផ្ទេរពី Tottenham Hotspur ទៅ Real Madrid ក្នុងតម្លៃ ៣០លានផោន កាលពីខែកញ្ញា ឆ្នាំ២០១២ ។
៨-Luis Figo ផ្ទេរពី Barcelona ទៅ Real Madrid ក្នុងតម្លៃ ៣៧លានផោន កាលពីខែកក្កដា ឆ្នាំ២០០០ ។
៩-Ronaldo De Lima ផ្ទេរពី Inter Milan ទៅ Real Madrid ក្នុងតម្លៃ ២៩លានផោន កាលពីខែសីហា ឆ្នាំ២០០២ ។
១០-Zinedine Zidane ផ្ទេរពី Juventus ទៅ Real Madrid ក្នុងតម្លៃ ៤៥លានផោន កាលពីខែកក្កដា ឆ្នាំ២០០១ ដែលបច្ចុប្បន្ន ជាគ្រូបង្វឹក Real Madrid ៕
ប្រភព៖ Bleacher Report