៣៨សប្តាហ៍នៅ English Premier League ត្រូវបានបញ្ចប់រួចរាល់ ហើយកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងនោះក្រុមដែលមានទីតាំងនៅទីក្រុងឡុង រហស្សនាមតោខៀវ Chelsea ជាអ្នកគ្រងដំណែងជើងឯក English Premier League រដូវកាល (២០១៦-២០៧) នេះ ក្រោមការដឹកនាំរបស់លោក Conte ជាលើកដំបូងនៅ Premier League ។
អ្វីដែលអស្ចារ្យក្នុងសប្តាហ៍ទី៣៨ ដែលជាការប្រកួតបិទរដូវកាលនេះ ក្រុមធំៗសុទ្ធតែបានយកឈ្នះលើដៃគូប្រកួត ដូចជាក្រុមជើងឯក Chelsea ឈ្នះ Sunderland ៥ទល់នឹង១ , ក្រុមជើងឯករង Hotspur លុត Hull City ៧ទល់នឹង១ , Man City លុត Watford ៥ទល់នឹង០ , Man Utd ឈ្នះ Crystal ២ទល់នឹង០ ខណៈ ហង្សក្រហម Liverpool បំបាក់ Middlesbrough ៣ទល់នឹង០ ទម្លាក់ក្រុមកាំភ្លើងធំ Arsenal ចេញពីកៅអី Champions League រដូវកាលក្រោយបានសម្រេច ។
ចំណែកឯក្រុមទាំង២០ នៅ Premier League សុទ្ធតែទទួលបានកញ្ចប់លុយរៀងៗខ្លួនទៅតាមចំណាត់ថ្នាក់របស់ក្រុមនីមួយៗ ដូចខាងក្រោម ៖
ក្រុមជើងឯក Chelsea ទទួលបាន ៣៨លានផោន ។
២.Tottenham Hotspur ទទួលបាន ៣៦,១លានផោន។
៣.Manchester City ទទួលបាន ៣៤,២លានផោន ។
៤.Liverpool ទទួលបាន ៣២,៣លានផោន ។
៥.Arsenal ទទួលបាន ៣០,៤លានផោន ។
៦.Manchester United ទទួលបាន ២៨,៥លានផោន ។
៧.Everton ទទួលបាន២៦,៦លានផោន ។
៨.Southampton ទទួលបាន ២៤,៧លានផោន ។
៩.Bournemouth ទទួលបាន ២២,៨លានផោន ។
១០.West Bromwich Albion ទទួលបាន ២០,៩លានផោន ។
១១.West Ham United ទទួលបាន ១៩លានផោន ។
១២.Leicester City ទទួលបាន១៥,១លានផោន ។
១៣.Stoke City ទទួលបាន ១៥,២លានផោន ។
១៤.Crystal Palace ទទួលបាន១៣,៣លានផោន ។
១៥.Swansea City ទទួលបាន១១,៤លានផោន ។
១៦.Burnley ទទួលបាន ៩,៥លានផោន ។
១៧.Watford ទទួលបាន ៧,៦លានផោន ។
១៨.Hull City ទទួលបាន ៥,៧លានផោន ។
១៩.Middlesbrough ទទួលបាន ៣,៨លានផោន និងក្រុមចំណាត់ថ្នាក់លេខ២០ Sunderland ទទួលបាន ១,៩លានផោន ៕
Dailystar