អធិរាជស Real Madrid បានគ្រងតំណែងជើងឯក La Liga របស់អេស្ប៉ាញ ប្រចាំរដូវកាល (២០១៦-២០១៧) នេះ បន្ទាប់លុត Malaga ២ទល់នឹង០ ក្នុងសប្តាហ៍ទី៣៨ ដែលជាសប្តាហ៍ចុងក្រោយប្រចាំលីគ La Liga របស់អេស្ប៉ាញ ។
ក្នុង៣៨សប្តាហ៍នេះក្រុងគ្រងជើងឯក Real Madrid មាន៩៣ពិន្ទុ លើក្រុមជើងឯករង Barcelona ចំនួន៣ពិន្ទុ ។
២គ្រាប់ដ៏សំខាន់របស់ Real Madrid យប់មិញនេះ រកបានដោយ Cristiano Ronaldo និង Karim Benzema ។ បន្ទាប់ពីលើកពាន La Liga មួយនេះហើយ Real Madrid នៅសល់ពានរង្វាន់ដ៏ធំមួយទៀត គឺ UEFA Champions League ដែលនឹងត្រូវប្រកួតជាមួយនឹង ក្រុមមកពីអ៊ីតាលី Juventus នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ នាទីក្រុង Cardiff ប្រទេសវេលស៍ ។
ដោយឡែកក្នុងយប់មិញនេះដែរ Barcelona បានយកឈ្នះ Eibar ៤ទល់នឹង២ ហើយការឈ្នះនេះដែរ Barcelona បានត្រឹមរងជើងឯកប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ការគ្រងដំណែងជើងឯក La Liga នេះ Real Madrid បានផ្តល់ប្រាក់១លានផោនទៅកាន់ក្រុម Malaga ផងដែរ បន្ទាប់ពីកុងត្រារបស់ Isco មុនការផ្ទេរចេញ គឺនៅជាប់លក្ខខណ្ឌមួយថា «ប្រសិនបើ Isco ជួយក្រុម Real Madrid លើកពានក្នុងស្រុកពេលនោះ Real Madrid ត្រូវផ្តល់ជូនកញ្ចប់ទឹកប្រាក់ចំនួន១លានផោនមកកាន់ក្រុម Malaga » ដែលនេះជាឆ្នាំចុងក្រោយនៃ លក្ខខណ្ឌខាងលើនេះ ៕
ប្រភព៖BBC