នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាថ្ងៃឃោសនាបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ (២០១៧-២០២២) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១២ បានចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត (ទៅតាមឃុំ សង្កាត់ជាក់ស្តែងរៀងៗខ្លួន) ។
សម្រាប់ថ្ងៃដំបូងនៃការឃោសនារកសំឡេងឆ្នោតនៅរាជធានីភ្នំពេញដែលមាន១០៥សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ចំនួន៨៩៩នេះ គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ បានធ្វើមិទ្ទិងជួបជុំគ្នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ រីឯគណបក្សង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ដែរនោះ បានសម្រេចយកទីតាំងផ្លូវ៦០ម៉ែត្រ ឋិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ធ្វើការជួបជុំគ្នា រួចហើយដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគាំទ្រជាទ្រង់ទ្រាយធំតែម្តង ។
ដំណើរការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ៕