ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​រឿង​យក្ស​ប៉ះ​យក្ស ! យន្តហោះ​ហិតក្លិន​នុយក្លេអ៊ែរ​អាមេរិក WC-135 ត្រូវ​យន្តហោះ​ចម្បាំង​ចិន Su-30 ចំនួន​២​គ្រឿង​ស្ទាក់ដំណើរ​

​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ពី​ប្រភព​មន្ត្រី​ទាហានជើងអាកាស​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ យន្តហោះ​ចាប់​សញ្ញា និង​ប្រមូល​ទិន្នន័យ​វិទ្យុសកម្ម​-​នុយក្លេអ៊ែរ របស់​សហរដ្ឋអាមេរិក​១​គ្រឿង​ធុន WC-135 Constant Phoenix ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ត្រូវបាន​យន្តហោះ​ចម្បាំង​ចិន​ធុន Su-30 ចំនួន​២​គ្រឿង​ចេញមក​ង​ហោះ​ស្ទាក់ដំណើរ​យ៉ាង​កៀក​កិត​បំផុត​។​

Dtn7.com Photos's photo.

​មន្ត្រី​យោធា​សហរដ្ឋអាមេរិក​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន CNN ឲ្យ​ដឹងថា យ​ម្ត​ហោះ​ចម្បាំង​របស់​ចិន​ធុន Su-30 ចំនួន​១​គ្រឿង​បាន​ហោះ​ចូលមក​ក្បែរ​យន្តហោះ WC-135 របស់​អាមេរិក​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​តែ​ជាង​៤០​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​យន្តហោះ​មួយគ្រឿង​ទៀត​បាន​ហោះ​បញ្ច្រាសទិស ឬ​ក្រឡាប់​ចុះ​ក្រឡាប់​ឡើង​ចំ​ពីលើ​យន្តហោះ WC-135 តែម្តង ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​គ្រប់ពេលវេលា ។​

Dtn7.com Photos's photo.

​សេចក្តី​ថ្លែង​ការ​របស់​ទាហានជើងអាកាស​សហរដ្ឋអាមេរិក​បាន​ចាត់ទុក​សកម្មភាព​ហោះហើរ​របស់​យន្តហោះ​ចម្បាំង​ចិន​ធុន Su-30 ចំនួន​២​គ្រឿង ដែល​ស្ទាក់ដំណើរ​យន្តហោះ​ធុន WC-135 របស់​អាមេរិក​នោះ គឺជា​អំពើ​គ្មាន​វិជ្ជាជីវៈ ។​

Dtn7.com Photos's photo.

​តាម​ការផ្សព្វផ្សាយ​រប​ស់ CNN បាន​ឲ្យ​ដឹង​ដែលថា ករណី​ខាងលើនេះ​ភាគី​អាមេរិក និង​ភាគី​ចិន​កំពុងធ្វើការ​ដោះស្រាយ​ជាមួយគ្នា​តាមរយៈ​ការទូត និង​យោធា​ដ៏​សមស្រប ។​

Dtn7.com Photos's photo.

​គួរ​រំលឹក​ជូន​ថា កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៧​កន្លងទៅ សហរដ្ឋអាមេរិក​បាន​ប​ញ្ចូ​ន​យន្តហោះ​ធុន WC-135 Constant Phoenix របស់ខ្លួន​មក​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស Kadena នៃ​កោះ Okinawa ប្រទេស​ជប៉ុន សំដៅទៅ​ឧបទ្វីប​កូរ៉េ ដើម្បី​បំពេញបេសកកម្ម​ពិសេស​លើ​ការប្រមូល​តឹកតាង​ដែលមាន​នៅក្នុង​បរិយាកាស​ទូទៅ​ឈានទៅរក​ឲ្យ​ឃើញ និង​កំណត់​ឲ្យ​បាន​នូវ​ទីតាំង​ឃ្លាំង​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េខាងជើង  ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង Sukhoi Su-30 ដែល​អង្គការ NATO ហៅថា Flanker-C គឺជា​ប្រភេទ​យន្តហោះ​ចម្បាំង​ម៉ាស៊ីន​ភ្លោះ ២​កៅអី ធ្វើ​ទំនើបកម្ម​ពី​យន្តហោះ​ចម្បាំង​ធុន Su-27 ផលិត​ដោយ​ប្រទេស​រុស្ស៊ី និង​ត្រូវបាន​លក់​ឲ្យ​ទៅ​ប្រទេស​ចិន ព្រមទាំង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ប្រើប្រាស់ ៕ 

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.