John Terry ស៊ុតមួយគ្រាប់ឲ្យ តោខៀវ Chelsea កាលពីយប់មិញ ក្នុងការប្រកួតជាមួយ Watford ដោយលទ្ធផលឈ្នះ ៤ទល់នឹង៣ ក្នុងការប្រកួតបង្គ្រប់កិច្ចនៅ Premier League ។
១គ្រាប់របស់ John Terry កាលពីរាត្រីយប់មិញនេះ ប្រហែលជាគ្រាប់ចុងក្រោយរបស់គេនៅ Chelsea ហើយ បន្ទាប់ពីប្រធានក្រុមវ័យ ៣៦ឆ្នាំនេះនិយាយថា «ខ្លួនអាចនឹងចូលនិវត្តពីបាល់ទាត់ចុងរដូវកាលនេះ ពោលគឺ ក្រោយលើកពានជាមួយ Chelsea ជាផ្លូវការនៅចុងសប្តាហ៍នេះ»។
ក្នុងពេលនោះដែរ លោកបានបន្ថែមទៀតថា «ខ្ញុំអាចនឹងចូលនិវត្តន៍ ឬអាចលេងបន្តបើសិនជាមានសំណើរណាមួយអាចទទួលយកបាន» ប៉ុន្តែលោក មិនទាន់បានពិភាក្សាជាមួយគ្រួសាររបស់លោក អំពីការចូលនិវត្តន៍នៅ Chelsea នេះទេ ៕
ប្រភព៖ BBC