កាលពីយប់មិញនេះ Neymar Jr បានក្លាយជា Man Of The Match ក្នុងជំនួបក្រៅទឹកដី ទល់នឹង Las Palmas ដោយស៊ុតបាល់ Hat-Trick ៣គ្រាប់ម្នាក់ឯង ជួយឲ្យ Barcelona លុត Las Palmas ៤ទល់នឹង១ ដោយបាន៣ពិន្ទុ ក្នុងសប្តាហ៍ទី៣៧របស់ខ្លួន ។
ក្នុងកាប្រកួតយប់មិញនេះ Neymar ស៊ុតបំបោងសំណាញ់ទី១គ្រាប់ ជួយឲ្យ Barcelona នាំមុខម្ចាស់ផ្ទះ Las Palmas ១ទល់នឹង០ នៅនាទី២៥ និងបាន ២នាទីបន្ទាប់ Luis Suarez រកបានមួយគ្រាប់ទៀតនៅនាទី២៧ ធ្វើឲ្យ Barcelona នាំមុខ២គ្រាប់បន្តទៀត លុះមកដល់នាទី៦៣ កីឡាកររបស់ Las Palmas ធ្វើការវាយបកបាន១គ្រាប់វិញ ស៊ុតបញ្ចូលទីដោយ Pedro Bigas ហើយមិនបានយូរប៉ុន្មាន Neymar ស៊ុតបំពោងសំណាញ់ទីបាន១គ្រាប់ទៀតនៅនាទី៦៧ និង១គ្រាប់ចុងក្រោយនៅនាទី៧១ រកបានដោយ Neymar ដដែល ។
លទ្ធផល៤ទល់នឹង១នេះ នៅបន្តរហូតទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ។
ឆ្លងកាត់ការប្រកួតបាន៣៧លើក ក្រុមដែលដឹកនាំដោយលោក Enrique មាន ៨៧ពិន្ទុស្មើ Real Madrid ដែលទើបប្រកួតបាន៣៦លើក ពោលគឺតិចជាង Barcelonamមួយប្រកួត ដូច្នេះ Real Madrid នៅសល់១ប្រកួតទៀតក្នុងដៃ ។
ចំណែកឯ Real Madrid វិញកាលពីយប់មិញនេះក៏មិនធម្មតាដែរ ដោយ បំបាក់ Sevilla យ៉ាងចាស់ដៃ ៤ទល់នឹង១ នៅទឹកដី Santiago Bernabeu របស់ខ្លួន ។
កាលពីរាត្រីយប់មិញនេះ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯង ក្នុងចំណោមជ័យជម្នះ ៤ទល់នឹង១ លើSevilla ក្នុងជំនួបក្របខ័ណ្ឌ La Liga ក្នុងសប្តាហ៍ទី៣៦របស់ខ្លួន ដែលលទ្ធផលនេះធ្វើឲ្យ Real Madrid បន្តដាក់សម្ពាធទៅលើក្រុម កំពូលតារាង Barcelona ជាបណ្តោះអាសន្ន ។
៤គ្រាប់របស់ម្ចាស់ផ្ទះ Real Madrid យប់មិញនេះ ដែលគ្រាប់ទី១រកបានដោយ Nacho Fernandez ដោយបាល់ហ្វ្រីឃីក នៅនាទី១០ និង២គ្រាប់របស់ Ronaldo រកបាននៅនាទី២៣ និង៧៨ ដែលគ្រាប់ទី៤ បំប៉ោងសំណាញ់ទីដោយ Toni Kroos និង ១គ្រាប់របស់ Sevilla រកបានដោយ Stevan Jovetic នៅនាទី៤៩ ។
ជ័យជម្នះ បាន៣ពិន្ទុនេះ ធ្វើឲ្យ Real Madrid បន្តស្មើពិន្ទុ Barcelona ជាបណ្តុះអាសន្ន ខណៈ Barcelona នៅសល់តែ១ប្រកួតទៀត នឹងបិទរដូវកាល ចំណែកឯ Real Madrid វិញលេងបាន២ប្រកួតទៀតទើបបិទរដូវកាល ។
ដូច្នេះ នៅសល់២ប្រកួតចុងក្រោយ ប្រសិនបើ Real Madrid រកបានត្រឹមតែ៤ពិន្ទុក៏អាចក្លាយជាជើងឯក La Liga ប្រចាំរដូវលកាល(២០១៦-២០៧) នេះបានដែរ ៕
ប្រភព៖ BBC