ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​គោយន្ត​ច្នៃ​ដឹក «​ដំឡូង​-​ឈើ​» ទៅ​ស្រុក​យួន «​ជួប​ស៊យ​» ត្រូវ​ប៉េអឹម​បង្ក្រាប​

​គោយន្ត​ច្នៃ​មួយគ្រឿង​បន្លំ​លួច​ដឹកឈើ​ប្រណីត និង​ឈើ​លេខ​១​ចម្រុះ​ក្រោម​ដំឡូង​មី​ស្ងួត​ជាច្រើន​ដុំ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ស្ទាក់ចាប់​បង្ក្រាបបាន​នៅលើ​កំណាត់​ផ្លូវ​លេខ​៧៨ ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅវេលា​ព្រឹក​នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧​នេះ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹងថា បន្ទាប់ពី​ស្ទាក់ចាប់​បង្ក្រាបបាន​នៅ​គោយន្ត​ច្នៃ​១​គ្រឿង​លួច​បន្លំ​ដឹកឈើ​ដាក់​ក្រោម​ដំឡូង​មី​ស្ងួត​នេះ ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ឈើ​កកោះ​លាយ​ចម្រុះ​គ្នា​ជាច្រើន​ដុំ ជាមួយនឹង​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ធ្វើដំណើរ​តាម​គោយន្ត​ច្នៃ​នោះ​ផងដែរ ។​

​បច្ចុប្បន្ន រាល់​វត្ថុតាង​ទាំង​គោយន្ត ទាំង​ឈើ ទាំង​មនុស្ស ត្រូវបាន​នាំ​បញ្ជូន​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​បំពេញបែបបទ​ប្រគល់​ទៅ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.