ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​តើ​៣​ពិន្ទុ​បាន​ទៅ​នរណា ? Hotspur ស្វាគមន៍ Man Utd ក្នុងសប្តាហ៍ទី៣៦ រាត្រី​នេះ 

​មាន់​ខ្នា​យមាស Tottenham Hotspur នឹង​បើកទ្វារ​កីឡដ្ឋាន White Hart Lane របស់ខ្លួន​ស្វាគមន៍ បី​សាច​ក្រហម Manchester United នៅ​រាត្រី​ម៉ោង ១០​និង​៣០​នាទី យប់​នេះ ។​

​ទោះបីជា Tottenham Hotspur បានបាត់បង់​ឱកាស​ប្រជែង​យកពាន់ English Premier League ជាមួយ​តោ​ខៀវ Chelsea ក៏ពិតមែន ប៉ុន្តែ Hotspur ត្រូវតែ​ខិតខំ​យក​៣​ពិន្ទុក្នុងយប់នេះ ​ពី​ក្រុម​ភ្ញៀវ Man Utd ឲ្យ​បាន ដើម្បី​ធានាបាន​នូវ​កៅអី​ជើងឯក​រង Premier League រដូវ​កាល (២០១៦-២០១៧) នេះ ។

សម្រាប់ Man Utd វិញ​បច្ចុប្បន្ននេះ គេ​ពុំ​សូវ​ខ្វល់ខ្វាយ​ពី​៣​ពិន្ទុ​ក្នុងជំនួប​យប់​នេះ​ប៉ុន្មាន​ទេ ព្រោះ​គេ​គិតថា ទោះបីជា​ឈ្នះ Hotspur ក្នុង​រាត្រី​នេះ​ក៏​គេ​មិនមាន​សង្ឃឹម​ដណ្តើម​កៅអី Top4 បានឡើយ ខណៈ​ការប្រកួត​នៅសល់តែ​៣​ប្រកួត​ទាំងយប់​នេះ​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះហើយ ។

ប៉ុន្តែ​អ្វីដែល Manchester United បារម្ភ​នោះ​គឺ ពានរង្វាន់​ជើងឯក UEFA Europa League ឯណោះ​វិញ​ទេ ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម Ajax នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ហើយ​ប្រសិនបើ​គេ​មានឱកាស​លើក​ពាន Europa League ពិតមែន នោះ​កៅអី Champions League នៅ​រដូវ​កាល​ក្រោយ​គេ​នឹង​បាន​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនចាំបាច់​ប្រេ​ជែង​យក​កៅអី Top4 នៅ Premier League ។ ដូច្នេះ​ក្នុង​យប់​នេះ Man Utd អាច​នឹងដាក់​កីឡាករ​បម្រុង​លេង​ច្រើន ដោយ​ទុក​ជើង​កីឡាករ​ល្អៗ ពេល​ប៉ះ Ajax នៅ Europa League ។​

​ងាក​មក​មើល​៥​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំង​២​នេះ មុននឹង​ប៉ះគ្នា​ក្នុង​យប់​នេះ 
៥​ប្រកួត​ចុងក្រោយ​របស់​ម្ចាស់ផ្ទះ Tottenham Hotspur ក្នុងនោះ​ឈ្នះ​៣​ប្រកួត និង​ចាញ់​២​ប្រកួត រីឯ Man Utd វិញ​៥​ប្រកួត​ចុងក្រោយ​នេះ ឈ្នះ​១ ចាញ់​១ និង​ស្នើ​រហូតដល់​ទៅ​៣​ប្រកួត​ឯណោះ ៕​

 

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.