Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabue របស់ខ្លួនស្វាគមន៍ក្រុម Sevilla នៅរាត្រីរំលងអធ្រាត្រយប់នេះ វេលាម៉ោង ១និង០០នាទី ដើម្បីប្រជែងយក៣ពិន្ទុពីដៃគូប្រកួត ។
ក្នុងជំនួបយប់នេះដែរ ម្ចាស់ផ្ទះ Real Madrid ត្រូវស្វែងរកជ័យជម្នះដាច់ខាត ដើម្បីប្រជែងយកជើងឯក La Liga លីគកំពូលរបស់អេស្ប៉ាញប្រចាំរដូវកាល (២០១៦-២០១៧) នេះ ខណៈ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២មាន៨៤ពិន្ទុ ដោយស្មើពិន្ទុក្រុមចំណាត់ថ្នាក់លេខ១ Barcelona ដោយចាញ់គ្រាប់បាល់ ប៉ុន្តែ Real Madrid នៅសល់១ប្រកួតក្នុងដៃទៀតទើបស្មើប្រកួតក្រុម Barcelona ។
ដូច្នេះប្រសិនបើយប់នេះ Real Madrid មានឱកាសយក៣ពិន្ទុពី Sevilla បានពិតមែន ពាន La Liga អាចនឹងមានភាគរយខ្ពស់បានទៅលើ Real Madrid ខណៈការប្រកួតរដូវកាលនេះជិតដល់ទីបញ្ចប់ទៅហើយ ។
ងាកមកមើលប្រវត្តិជួបគ្នារវាងក្រុមទាំង២នេះវិញ
Real Madrid និង Sevilla ធ្លាប់ជួបគ្នាសរុប១៨១ដង ដោយ Real Madrid ឈ្នះ៩៦ដង ទាត់ចូល៣៨២គ្រាប់ និងស្មើ ៣០ដង ហើយក្នុងនោះ Sevilla ឈ្នះ៥៥ដង ទាត់ចូល២៤៩គ្រាប់ ។
អ្វីដែលពិសេសនោះគឺ រដូវកាលនេះ Real Madrid ឈ្នះ Sevilla ក្នុងពាន UEFA Super Cup ហើយក៏បានទម្លាក់ Sevilla ពីពាន Copa del Rey ផងដែរ ។
សម្រាប់សមាសភាពកីឡាករ ដែលអាចចូលលេងនៅរាត្រីយប់នេះអាចជា ៖
Real Madrid ៖ Navas , Danilo Nacho , Ramos , Marcelo , Modric , Casemiro , Kroos , James ,Benzema និង Ronaldo ។
Sevilla ៖ Rico , Pareja , Rami , Lenglet , Mariano , Nasri , N´zonzi , Escudero , Correa , Ben yedder និង Vitolo ។
គួរបញ្ជាក់ផងដែរថា នៅរាត្រីរំលងអធ្រាត្រក្នុងម៉ោងតែមួយនេះដែរ Barcelona នឹងត្រូវប្រកួតជាមួយ Las Palmas ដើម្បីដណ្តើមយក៣ពិន្ទុ ដែល Las Palmas ជាម្ចាស់ផ្ទះ ៕
ប្រភព៖ Sofascore