ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

Man City ឈរ​ចំណាត់ថ្នាក់​លេខ​៣​បានស​ម្រេច ក្រោយ​ឈ្នះ Leicester ខណៈ Arsenal កំពុង​ដាក់​សម្ពាធ​លើ Liverpool

Man city បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Leicester City ក្នុង​ទឹកដី Etihad Stadium របស់ខ្លួន​ក្នុង​លទ្ធផល ២​ទល់នឹង​១ កាលពី​យប់មិញ​នេះ ។

ដែល​គ្រាប់​ទី​១​ជា​គ្រាប់​បាល់​នាំមុខ​របស់​ម្ចាស់ផ្ទះ Man City នៅ​នាទី​២៩ ស៊ុត​ប​ញ្ជូ​ល​ទី​ដោយ កីឡាករ David Silva និង​បាន​៧​នាទី​ក្រោយមក​គ្រាប់​បាល់​ទី​២​បាន​កើតឡើង​ម្តងទៀត​ជា​គ្រាប់​បាល់​នាំមុខ របស់​ម្ចាស់ផ្ទះ​ដដែល ដោយបាល់ប៉េណាល់ទី ស៊ុត​បញ្ចូល​ទី​ដោយ Gabriel Jesus នៅ​នាទី​៣៦ លុះដល់​នាទី​៤២ ក្រុម​ភ្ញៀវ Leicester City បានធ្វើការ​វាយបក​វិញ​បាន​១​គ្រាប់ ស៊ុត​បញ្ចូល​ទី​ដោយ Okazaki ។

លទ្ធផល ២​ទល់នឹង​១​នេះ នៅ​បន្ត​រហូត​ទាល់តែ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង ។​

​លទ្ធផល​ឈ្នះ ២​ទល់នឹង​១ នេះ បានធ្វើ​ឲ្យ​មេឃ​ខៀវ Manchester City ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បានសម្រេច មាន​៧២​ពិន្ទុ ឈរលើ​ក្រុម ចំណាត់ថ្នាក់​លេខ​៤ Liverpool ចំនួន​២​ពិន្ទុ ក្នុង​សប្តាហ៍​ទី​៣៦​ដូចគ្នា ។

ចំណែកឯ​ក្រុម កាំភ្លើង​ធំ Arsenal វិញ​បានដាក់​សម្ពាធ​ទៅលើ Liverpool យ៉ាងខ្លាំង​ក្រោយ​លុត​ក្រុម Stoke City យ៉ាង​ចាស់ដៃ ក្នុង​លទ្ធផល ៤​ទល់នឹង​១ នៅក្រៅ​ទឹកដី​កាលពី​យប់មិញ​នេះ ។ បច្ចុប្បន្ននេះ Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥ មាន ៦៩​ពិន្ទុ ខណៈ Liverpool មាន​៧០​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​សប្តាហ៍​បន្ទាប់​នេះ Man City នឹងធ្វើ​ការប្រកួត​ជាមួយ westbrom ហើយ Liverpool នឹង​ប្រកួត​ជាមួយញញួរ​ធំ West Ham ខណៈ Arsenal ប៉ះ​ជាមួយ​ក្រុម​បាត​តារាង ឆ្មា​ខ្មៅ Sunderland ៕​

 

 

 

 

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.