ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

Chelsea បានកំណត់​ត្រា​៥ បន្ទាប់ពី​ឈ្នះ Westbrom ក្លាយជា​ជើងឯក Premier League លើក​ទី​៦  ដោយស្វ័យប្រវត្តិ

​ក្រុម​រហស្សនាម​តោ​ខៀវ Chelsea ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ក្លាយជា​ជើងឯក English Premier League លើក​ទី​៦ បន្ទាប់ពី​ឈ្នះ Westbrom កាលពី​យប់មិញ​នេះ ក្នុង​សប្តាហ៍​ទី​៣៦ របស់ខ្លួន ។ 

​ក្នុង​ជ័យជម្នះ​នេះដែរ តោ​ខៀវ Chelsea បានក​ង្កើ​ត​កំណត់ត្រា​ថ្មីៗ​ចំនួន​៥ របស់ខ្លួន ក្នុង​រដូវ​កាល​នេះ ។ កំណត់ត្រា​ទាំងនោះ​មានដូចជា ៖ 

១-Chelsea ក្លាយជា​ក្រុមទី​២ ដែល​លើក​ពាន English Premier League បាន​ច្រើនជាងគេ (៦​ដង បូក​ទាំង​ពាន​ឈ្នះ​រដូវ​កាល​នេះ​) ហើយ​ក្រុមទី​១ ដែល​ឈ្នះ​ពាន Premier League បាន​ច្រើនជាងគេ​នោះ​គឺ Manchester United ឈ្នះ​បាន​១៣​លើក ។ 

២-Chelsea ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​រយៈពេល​២៨​ឆ្នាំ ដែល​ក្លាយជា​ជើងឯក ពាន​Premier League  ចំ​ថ្ងៃ​សុក្រ បន្ទាប់ពី Arsenal ធ្លាប់​ធ្វើបាន​ចុងក្រោយ​កាលពី​ឆ្នាំ ១៩៨៩ នៅ​ទឹកដី Anfield របស់ ហង្ស​ក្រហម Liverpool ។​

៣-​គ្រាប់​បាល់ចូល​ទី Westbrom យប់មិញ​គឺជា​ការ​ស៊ុត​លើក​ទី​២៣​ជើង​របស់​ពួកគេ​ក្នុងការ​ប្រកួត​នោះ ។​

៤-​ប្រសិនបើ Chelsea ឈ្នះ ២​ប្រកួត​ទៀត​ដែល​នៅសល់ នោះ Chelsa នឹង​បង្កើត​កណ​ត់​ត្រា​ថ្មី សម្រាប់ Premier League ជា​ក្រុម​ដំបូង ដែល​ឈ្នះ ៣០​ប្រកួត​ក្នុង​រដូវ​កាល (២០១៦-២០១៧) នេះ ។​

៥- Antonio Conte ក្លាយជា អ្នកចាត់ការ​ជនជាតិ​អ៊ីតាលី​ទី​៤ ដែល​លើក​ពាន English Premier League បន្ទាប់ពី​លោក Ancelotti , Roberto Mancini និង Claudio Ranieri ៕​

ប្រភព៖ BBC 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.