Chelsea បានយកឈ្នះ ក្រុម្ចាស់ផ្ទះ Westbrom ក្នុងលទ្ធផល ១ទល់នឹង០ កាលពីរាត្រីយប់មិញនេះ ។ ១គ្រាប់របស់ Chelsea រកបានដោយកីឡាករ Batshuayi នៅនាទី៨២ ដែលជាការកាត់បាលមកកណ្តាលដោយមិត្តរួមក្រុម Azpilicuete ។
ក្នុងយប់មិញនេះ ដែរ Chelsea បានវាយសម្រុក ទៅលើ ម្ចាស់ផ្ទះ Westbrom យ៉ាងខ្លាំង ដោយក្នុងនោះ Chelsea មានឱកាសស៊ុតបាល់រហូតដល់ទៅ២៤ជើង ហើយក្នង២៤ជើងនេះ ចំគោលដៅ៥ដង ចំណែកឯម្ចាស់ផ្ទះ WestBrom ស៊ុតបានតែ៧ជើងប៉ុណ្ណោះ ។
ការយកឈ្នះរបស់ Chelsea យប់មិញនេះ បានធ្វើឲ្យ តោខៀវ Chelsea ក្លាយជាម្ចាស់ជើងឯក English Premier League មុនបញ្ចប់រដូវកាល (២០១៦-២០១៧) ។
គិតមកដល់ពេលនេះ Chelsea បានក្លាយជាម្ចាស់ជើងឯក English Premier League ជាលើកទី៦ របស់ខ្លួន ក្រោយយកឈ្នះ Westbrom ១ទល់នឹង០ កាលពីយប់មិញនេះ ។
ទោះជាយ៉ាងណាក៏ដោយក្រុមដែលដឹកនាំដោយលោក Antonio Conte នៅសល់២ប្រកួតទៀតលេងបង្គ្រប់កិច្ចបិទរដូវកាល (២០១៦-២០១៧) ដែល ២ប្រកួតចុងក្រោយនេះសុទ្ធតែធ្វើឡើង នៅហុកីឡដ្ឋាន Stamdord Bridge របស់ Chelsea ទាំង២ប្រកួតតែម្តង ដែលប្រកួតទី១ ត្រូវប៉ះ Watford និងប្រកួតចុងក្រោយ ប៉ះឆ្មាខ្មៅ Sunderland ជាថ្ងៃប្រារព្ធពិធីលើកពានរបស់ តោខៀវ Chelsea តែម្តង ៕
ប្រភព៖ BBC