ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

​រកឃើញ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ! Man Utd ឡើង​ប៉ះ Ajax នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League

​កាលពី​រាត្រី​យប់មិញ​នេះ Manchester United ប្រកួត​ជាមួយ Celta Vigo ដោយ​លទ្ធផល ១​ទល់នឹង​១  នៅ​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League នៅ Old Trafford ហើយ​បាន​កក់​កៅអី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Ajax ដែល​ឈ្នះ​សរុប​ទាំង​២​ជើង​ក្នុង​លទ្ធផល ៥​ទល់នឹង​៤ ។​

​កីឡាករ Fellaini ជា​អ្នក​តែ​តរក​គ្រាប់​បាល់​ឲ្យ Manchester United នាំមុខ Celta Vigo ១​គ្រាប់​នាំមុខ​មុន នៅ​នាទី​១៧ ដែលជា​ការលើក​បាល់​ដោយ Marcus Rashford ។ ប៉ុន្តែ Celta Vigo ដែល​ត្រូវការ​២​គ្រាប់​ដើម្បី​ទម្លាក់ Man Utd នោះ តាម​បាន​ស្មើ​វិញ​តាមរយៈ​ការ​តែ​ត​បាល់ប​ញ្ជូ​ល​ទី របស់ Facundo Roncaglia នៅ​ចុង​ម៉ោង នាទី​៨៥ ។

លទ្ធផល​១​ទល់នឹង​១ នេះ​បន្ត​រហូត​ទាល់តែ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង ដូចនេះ Man Utd ឈ្នះ Celta Vigo សរុប​ទាំង​២​ជើង លទ្ធផល ២​ទល់នឹង​១ ៕​ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Man utd ​ប៉ះ Ajax​  ពានរង្វាន់ Europa League ៕

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.