ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​រឿង​នឹកស្មាន​មិន​ដល់ ! សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​កូនប្រុស​តារា​កំប្លែង​នាយ ហុងដា ដែល​ជាប់​សង្ស័យ​សម្លាប់​ម្តាយចុង 

​សមត្ថកិច្ច​មូលដ្ឋាន​បាន​  និងកំពុង​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ខា សុ​ខេង អាយុ​១៨ឆ្នាំ ដែល​ត្រូវជា​កូនប្រុស​របស់​តារា​កំប្លែង​នាយ ហុងដា ដោយ​ជាប់​សង្ស័យ​ជា​ឃាតក​សម្លាប់​ស្ត្រី​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ឹម ច​ន្ធី ហៅ ស្រីមុំ អាយុ​១៩​ឆ្នាំ​ត្រូវជា​ប្រពន្ធក្រោយ​របស់​នាយ ហុងដា នៅ​ទីតាំង​បន្ទប់​ជាន់​ទី​៥​នៃ​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយកន្លែង​ឋិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​ប្រើ​ខ្សែ​ឆ្នាំងអ៊ុត​រឹត​ក​សម្លាប់​ស្ត្រី​រងគ្រោះ និង​ស្ត្រី​រងគ្រោះ​បាន​បាត់​គ្រឿងអលង្ការ​អស់ពី​ខ្លួន ខណៈ​សមត្ថកិច្ច​មិនទាន់​អាច​សន្និដ្ឋានបានថា ឃាតកម្ម​នេះ ជា​ករណី​រំលោភ​សម្លាប់ ឬ​យ៉ាងណា​នៅឡើយ​ទេ ។ 

​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​នឹង​ឃាត​កម្មនេះ​កើតឡើង គឺមាន​ស្ត្រី​ម្នាក់​ឈ្មោះ អឿន ចិន្តា ជា​ប្អូនស្រី​បង្កើត​របស់​នាយ ហុងដា បាន​ដើរលេង​តាម​បន្ទប់​ខុន​ដូរ​ជាន់​ទី​៥ និង​ពេល​ដើរ​ដល់​បន្ទប់​របស់​ស្ត្រី​រងគ្រោះ​ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​មាន​ភួយ​រុំ​ក្បាល និង​មុខ​មើល​មិន​ស្គាល់ ទើប​មានការ​ភ័យ​ស្លន់ស្លោ​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​សុំ​ការអន្តរាគមន៍ ។ 

​នៅពេល​សមត្ថកិច្ច ចុះមក​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ​ទើប​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ស៊ឹម ច​ន្ធី ហៅ​ស្រីមុំ អាយុ​១៩​ឆ្នាំ ត្រូវជា​ប្រពន្ធក្រោយ​របស់​នាយ ហុងដា មក​ស្នាក់​នៅក្នុង​ខុន​ដូ​នេះ​ជាង​០៦ ខែ​មកហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.