ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ប្រយ័ត្ន​កន្លែង​ម៉ាស្សា​-​កោស​ជប់ ! ពេល​ចូល​មាន​លុយ​ពិត តែ​ពេលចេញ​វិញ​ជួប​លុយ​ក្លែងក្លាយ 

​កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Zhang Jianan អាយុ​២៦​ឆ្នាំ បាន​ក្លាយជា​ជនរងគ្រោះ ព្រោះ​នារី​ម៉ាស្សា​លួច​លុយ​អស់​ចំនួន​១៣៥​ដុល្លារ​អាមេរិក ដោយ​ដាក់​លុយ​ក្លែងក្លាយ​ជំនួស​វិញ ពេល​ចូលទៅ​ម៉ាស្សា​មាន​ទីតាំង​ឋិត​នៅ​បណ្តោយ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ​ជា​ជនជាតិ​ចិន​រូបនេះ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅពេល​ម៉ាស្សា​ចប់ ខ្លួន​ក៏បាន​បង់ថ្លៃ​ម៉ាស្សា​តាម​ធម្មតា​ដោយ​មិនមាន​ការចាប់អារម្មណ៍​អ្វី​ទេ រួច​ហើយក៏​ចេញពី​កន្លែងកើតហេតុ និង​ដក​លុយ​ពី​ហោប៉ៅ​ដើម្បី​ទិញ​របស់​ហូប ស្រាប់តែ​អ្នកលក់​ប្រាប់ថា ជា​លុយ​ក្លែងក្លាយ ទើប​មើល​លុយ​ក្នុង​កាបូប​សរុប​ជាង​១០០​ដុល្លារ​អាមេរិក​សុទ្ធតែជា​លុយ «​សែនខ្មោច​» ។ ភ្លាមៗ​នោះ ខ្លួន​ក៏​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួប​អន្តរាគមន៍ ប៉ុន្តែ​ក្រុម​នារី​ម៉ាស្សា​ទាំងនោះ​ចាក់សោ​ខាងក្រៅ​គេចខ្លួនបាត់​ស្រមោល​អស់ ។​

​ដោយឡែក កាលពី​រាត្រី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​មាន​បុរស​ម្នាក់​ក៏បាន​ក្លាយជា​ជនរងគ្រោះ​ដែរ ដោយសារ​ចូលទៅ​ម៉ាស្សា​មាន​ទីតាំង​ឋិ​នៅ​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បាត់​លុយ​ពិតប្រាកដ​អស់​ចំនួន​៧០០​ដុល្លារ​អាមេរិក តែ​ត្រូវបាន​គេ​ដាក់​លុយ «​សែនខ្មោច​» ជំនួស​វិញ​ចំនួន​៦០០​ដុល្លារ​អាមេរិក ។​

​ដូច្នេះ សូម​ប្រិយមិត្ត​អ្នកអាន​ដែល​និយម​ចូលចិត្ត​ម៉ាស្សា​-​កោស​ជប់ មេត្តា​ប្រុងប្រយ័ត្ន​រឿង​ទុកដាក់​លុយកាក់​ផង​នៅពេល​ចូលទៅ​ម៉ាស្សា​-​កោស​ជប់ ពីព្រោះ​បើ​មានការ​ធ្វេសប្រហែស គឺអាច​នឹង​ជួប «​ស៊យ​» ដូច​ករណី​លើកឡើង​ខាងលើ​ជាក់​ជាមិនខាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.