ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

​កូរ៉េខាងជើង​គំរាម​បាញ់​កម្ទេច​ទៀត​អត់ ? នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan នឹង​មក​ជំនួស​តំណែង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Carl Vinson

​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Ronald Reagan បានចាប់ផ្តើម​ធ្វើ​លំ​ហាត់​តេស្ត​សាកល្បង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នា​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ហើយនឹង​ត្រៀមខ្លួន​ចូល​ជំនួស​តំណែង​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson (CVN-70) នៅ​ឧបទ្វីប​កូរ៉េ ។​

Dtn7.com Photos's photo.

​ក្នុងដំណាក់កាល​ធ្វើ​លំ​ហាត់​តេស្ត​សាកល្បង​នេះ ក្រុម​នាវិក​បាន​ហ្វឹកហាត់​សមយុទ្ធ​ខាង​វិស្វកម្ម បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ដែនអាកាស ព្រមទាំង​ការហោះហើរ​របស់​យន្តហោះ​ចម្បាំង​គ្រប់​ធុន​ដែល​នឹងត្រូវ​ផ្ទុក​នូវលើ​នាវា​ដ៏​ទំនើប​នោះ ។​

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​របស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Carl Vinson (CVN-70) បាន​មកដល់​ឧបទ្វីប​កូរ៉េ​ជាមួយនឹង​នាវា​មុខទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Michigan កាលពីពេល​កន្លងទៅ​ថ្មីៗ គឺ​ចំ​ពេលដែល​ប្រទេស​កូរ៉េខាងជើង​រៀបចំ​ធ្វើតេស្ត​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​លើក​ទី​៦​របស់ខ្លួន​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។ 

Dtn7.com Photos's photo.

​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​របស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Ronald Reagan (CVN-76) គឺជា​នាវា​ផ្ទុក​យន្តហោះ​ទី​៩​របស់​សហរដ្ឋអាមេរិក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ មាន​ប្រវែង​៣៣២,៨​ម៉ែត្រ មាន​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ត្រួតពិនិត្យ​គ្រប់​ធុន និង​អាច​ផ្ទុក​យន្តហោះ​ចម្រុះ ព្រមទាំង​ឧទ្ធម្ភាគចក្រ សរុប​ចំនួន​ប្រមាណ​៩០​គ្រឿង ។ នាវា​ផ្ទុក​យន្តហោះ​នេះ ត្រូវបាន​ដាក់​ឲ្យ​បំពេញបេសកកម្ម​លើកដំបូង​កាលពី​ខែកក្កដា ឆ្នាំ​២០០៣ និង​វា​មានតម្លៃ​ប្រមាណ​៨,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បច្ចុប្បន្នកំពុង​ចត​ថែទាំ​នៅ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន ។ 

Dtn7.com Photos's photo.

​មេដឹកនាំ​វ័យក្មេង​ប្រទេស​កូរ៉េខាងជើង Kim Jong-un ធ្លាប់បាន​គំរាមថា នឹងធ្វើ​ការបាញ់​កម្ទេច​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក USS Carl Vinson ដោយ​មី​ស៊ី​ល​វាយលុក​ត្រឹម​តែម្តង ប្រសិនបើ​នាវា​ផ្ទុក​យន្តហោះ​នេះ​ធ្វើដំណើរ​មកកាន់​ឧបទ្វីប​កូរ៉េ ខណៈ​ការពិត​ជាក់ស្តែង​គឺ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson បាន​មកដល់​ឧបទ្វីប​កូរ៉េ​ដូច​ការគ្រោងទុក ប៉ុន្តែ​មិនឃើញ​មានការ​វាយប្រហារ​ណាមួយ​តាម​អំនួត និង​ការ​គំរាម​របស់​ប្រទេស​កូរ៉េខាងជើង​នោះទេ ។ ឥឡូវនេះ នៅពេល​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​ឈ្មោះ USS Ronald Reagan មកដល់​ឧបទ្វីប​កូរ៉េ​នោះ តើ​កូរ៉េខាងជើង​នឹង​គំរាម​បាញ់​កម្ទេច​ទៀត​ដែរឬទេ ? ៕ 

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.