ក្រោយឈ្នះ ២ទល់នឹង០នៅក្រៅទឹកដីកាលពីជើងទី១ សេះបង្កង់ Juventus បានបន្តឈ្នះ AS Monaco ២ទល់នឹង១ សម្រាប់ជើងទី២ក្នុងទឹកដីរបស់ខ្លួនឯងថែមទៀតកាលពីរាត្រីរំលងអធ្រាត្រយប់មិញនេះ ។
លទ្ធផល២ទល់នឹង១ នេះ ដែលគ្រាប់ទី១រកបានដោយក្រុមម្ចាស់ផ្ទះ Juventus នៅនាទី៣៣ ស៊ុតបញ្ជូលទីដោយកីឡាករ Mario Mandzukick និងគ្រាប់ទី២ រកបានដោយ Dani Alves នៅចុងតង់ទី១ នាទី៤៤ ។ ចំណែកឯមួយគ្រាប់របស់ក្រុមភ្ញៀវ Monaco វិញបំប៉ោងសំណាញ់ទីដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅទាទី៦៩ ។ លទ្ធផល២ទល់នឹង១ នេះបន្តរហូតទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ។
ដូច្នេះ សេះបង្កង់ Juventus បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ UEFA Champions League ហើយ រីឯ Monaco អស់ឱកាសបន្តទៅមុខទៀតត្រឹមវគ្គនេះ ។
ពីពេលនេះទៅ Juventus រង់ចាំអ៊ុតមើល រវាង Real Madrid និង Atletico Madrid នៅយប់នេះ អ្នកដែលឈ្នះនឹងមក ប៉ះជាមួយខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ UEFA Champions League ។
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន UEFA Champions League នេះ នឹងធ្វើការប្រកួត នៅថ្ងៃទី៤មិថុនា ដើមខែក្រោយនេះ នៅទឹកដីរបស់ប្រទេសវេល ៕
ប្រភព៖ BBC