ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ដំណឹង​បាត់​គ្រាប់បែកនុយក្លេអ៊ែរ ! គ្រាប់បែកនុយក្លេអ៊ែរ​អា​មេ​រិ​កមួយ​គ្រាប់​ត្រូវបាន​បាត់​រក​មិនទាន់​ឃើញ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ឆ្នាំ​១៩៦១ 

​​គេហទំព័រ Businessinsider បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា វេលា​ព្រឹក​នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៦១ យន្តហោះ​ទម្លាក់​គ្រាប់បែក​សហរដ្ឋអាមេរិក​មួយគ្រឿង​ធុន B-52G ធ្វើការ​ហោះហើរ​ល្បាត​តំបន់​ដែនអាកាស​របស់ខ្លួន​នៅ​ភាគ​ខាងជើង​រដ្ឋ Carolina បាន​ជួប​អកុសល​មាន​បញ្ហា​ម៉ាស៊ីន​ក៏​បណ្តាល​ឲ្យ​ធ្លាក់​ក្នុង​តំបន់​កសិដ្ឋាន​ដ៏​ធំ​មួយ​សម្លាប់​ក្រុម​អាកាសយានិក​អស់​ចំនួន​៣​នាក់​ក្នុងចំណោម​៨​នាក់ ជាមួយនឹង​គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន​២​គ្រាប់​ធ្លាក់​ចុះមក​ដី​ដែរ ។ 

Dtn7.com Photos's photo.

​ទោះយ៉ាងណា គ្រាប់បែកនុយក្លេអ៊ែរ​ទាំ​ង​២​គ្រាប់​ដែល​ផ្ទុក​ក្នុង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន B-52G ជួប​ហេតុការណ៍​អាក្រក់​នោះ​មិនបាន​ផ្ទុះ​ឡើយ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញ​តែ​ចំនួន​១​គ្រាប់​ប៉ុណ្ណោះ ក្នុងចំណោម​២​គ្រាប់ ។ 

Dtn7.com Photos's photo.

​គ្រាប់បែកនុយក្លេអ៊ែរ​ស​ហ​រដ្ឋ​អាមេរិក​ដែល​បាត់​ចំនួន​១​គ្រាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នោះ មានឈ្មោះ Mark39 ដែលមាន​កម្លាំង​ផ្ទុះ​រហូតដល់​៤​មេ​ហ្គា​តោន ។​

Dtn7.com Photos's photo.

​គួរ​រំលឹក​ជូន​ដែរ​ថា គ្រាប់បែកនុយក្លេអ៊ែរ​ចំនួន​១​គ្រាប់​របស់​សហរដ្ឋអាមេរិក​ដែល​បាន​បាត់អស់​រយៈពេល​ជិត​៧០​ឆ្នាំមុន​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​មួយគ្រឿង​ធុន B-36 ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៥០ ក្នុងសម័យ​សង្គ្រាមត្រជាក់ (Cold War) រវាង​រុស្ស៊ី​(​អតីត​សហភាពសូវៀត​) និង​សហរដ្ឋអាមេរិក​នោះ ទើប​ត្រូវបាន​ប្រទះឃើញ​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ​នៅ​ឆ្នេរសមុទ្រ​ប្រទេស​អង់គ្លេស ៕ 

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.