ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

​សរសើរ​គេ អួត​ខ្លួនឯង ! Conte ថា រដូវ​កាល​នេះ​បើ Chelsea មិនល្អ​ទេ នោះ Spur នឹង​ឈ្នះ​ពាន Premier League យ៉ាង​ស្រួល​

​អ្នកចាត់ការ​តោ​ខៀវ Chelsea លោក Antonio Conte ថ្លែង​មុន​ការប្រកួត​យប់​នេះ​ថា​« បើសិនជា Chelsea លេង​មិន​បានល្អ ដូច​បច្ចុប្បន្ននេះ​ទេ នោះ Tottenham Hotspur នឹង​ឈ្នះ​ពាន English Premier League ដោយ​មិន​ពិបាក​ឡើយ​» ។​

​លោក Antonio Conte បាន​ក្លាយជា​គ្រូបង្វឹក​ដ៏​ល្អ​មួយរូប ដែល​ធ្វើ​ឲ្យ Chelsea ជិត​ឈ្នះ​ជើងឯក Premier League ហើយ ក្នុងការ​ដឹកនាំ​ដំបូង​របស់លោក​នៅ​ក្លឹប​តោ​ខៀវ Chelsea មួយ​នេះ ។ 

​ក្នុង​រាត្រី​នេះដែរ Chelsea នឹង​បើក​កីឡដ្ឋាន​​ Stamford Bridgeរបស់ខ្លួន​ស្វាគមន៍​ក្រុម​បាត​តារាង ចំណាត់ថ្នាក់​ទី​១៩ Middlesbrough នៅវេលា​ម៉ោង ២ រំលងអធ្រាត្រ យប់​នេះ ។ ក្នុងជំនួប​យប់​នេះដែរ លោក Conte បន្តទៀតថា « Chelsea ត្រូវតែ​ឈ្នះ Middlesbrough ដើម្បី​ដាក់​គម្លាត​នាំមុខ Hotspur ឲ្យ​កាន់តែ​ឆ្ងាយ ។

ក្នុង​រាត្រី​នេះដែរ ប្រសិនបើ Chelsea ឈ្នះ Middlesbrough ពិតមែន​នោះ Chelsea នឹងធ្វើ​ការនាំ​មុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Hotspur ៧​ពិន្ទុ ដែលជា​គម្លាត​មួយ​ធ្វើ​ឲ្យ Spur សឹងតែ​អស់​ឱកាស​ប្រជែង​ជាមួយ Chelsea ដើម្បី​ដណ្តើមពាន Premier League នេះ​ទៅហើយ ។​

​គួរបញ្ជាក់​ផងដែរ​ថា ៥​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ម្ចាស់ផ្ទះ Chelsea ក្នុងនោះ ឈ្នះ​៤​ប្រកួត និង​ចាញ់​មួយ​ប្រកួត ចំណែកឯ​ក្រុម​ភ្ញៀវ Middlesbrough ៥​ប្រកួត​របស់គេ​ចុងក្រោយ​វិញ​ក្នុងនោះ ឈ្នះ​១​ប្រកួត ចាញ់​២​ប្រកួត និង​ស្មើ​២​ប្រកួត ។ ស្ថិតិ​នេះ​អាច​បញ្ជាក់ថា យប់​នេះ Chelsea អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ដណ្តើមយក ៣​ពិន្ទុ ពី Middlesbrough ជាមិនខាន ៕​

ប្រភព៖ BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.