ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​ពិតជា​អស្ចារ្យ​មែន ! ក្លិប Chapecoense ដែល​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​គួរ​ឲ្យ​រន្ធត់​កាលពី​ចុងឆ្នាំ​២០១៦ បានឈ្នះ​ពាន​ហើយ

​តាម​ប្រភព​របស់​គេហទំព័រ ESPN FC បាន​ឲ្យ​ដឹងថា ក្លឹប Chapecoense ដែល​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ចុងឆ្នាំ​២០១៦ ពេលនេះ​បាន​លើក​ពាន ២​សម័យកាល​ជាប់ៗ​គ្នា ។​

​ក្រុម Chapecoense បាន​លើក​ពាន​ជាដំបូង​កាលពី​រាត្រី​យប់មិញ ក្រោយ​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​គួរ​ឲ្យ​រន្ធត់​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ ។ ក្លឹប​ដែល​មកពី​ប្រទេស​ប្រេ​ស៊ី​ល Chapecoense ក្រោម​ការដឹកនាំ​របស់​លោក Vagner Mancini មួយ​នេះ​បានឈ្នះ​ពាន​ដែលមាន​ឈ្មោះថា «Catarinese» បន្ទាប់ពី​យកឈ្នះ​ក្រុម Avai ហើយ​ក្លិប Chapecoense មួយ​នេះ​ក៏​ជា​ម្ចាស់​ជើងឯក​ពាន​មួយ​នេះដែរ កាលពី​រដូវ​កាល​មុន (២០១៦)។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុម Chapecoense បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ចុងឆ្នាំ​២០១៦ ហើយ​មាន​កីឡាករ​១៩​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស កូ​ឡុំ​ប៊ី ដើម្បី​ប្រកួត​ពាន Copa Sudamericana វគ្គ​ផ្តាច់ព្រ័ត្រ ។​

​ក្រោយ​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​សម្លាប់​សមាជិក​ក្រុម​ក្នុង​យន្តហោះ​ស្ទើ​តែ​ទាំងអស់ អ្នកចាត់ការ​ក្លិប​មួយ​នេះ​បាន​ចុះហត្ថលេខា​នាំយក​កីឡាករ​ថ្មី​២៥នាក់​មុន​ចាប់ផ្តើម​រដូវ​កាល​ក្នុង​ខែមករា ក្នុងនោះ​ពាក់កណ្តាល​គឺ​ខ្ចី​ជើង​ពី​ក្លិប​នានា ៣​នាក់​​នៅសល់​ពី​រដូវ​កាល​ចាស់ ខណៈ​៩​នាក់​ទៀត​យកមក​ពី​ក្រុមយុវជន ៕​

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.