Arsenal បានលុតក្រុមភ្ញៀវ Manchester United មិនឲ្យតដៃបានក្នុងលទ្ធផល ២ទល់នឹង០ កាលពីរាត្រីយប់មិញនេះ ។ គ្រាប់ទី១ របស់ម្ចាស់ផ្ទះ Arsenal ស៊ុតបញ្ជូលទីដោយកីឡាករ Granit Xhaka នៅនាទី៥៤ ដែលជាការកាត់បាល់ដោយកីឡាករ មិត្តរួមក្រុម Alex Oxlade និងបានទើបតែ៣នាទីបន្ទាប់ កីឡាកររបស់ Arsenal រកបានមួយគ្រាប់ទៀត នៅនាទី៥៧ ស៊ុតបញ្ចូលទីដោយ Danny Welbeck ដែលកាត់បាល់ដោយ Alex Oxlade ដដែល ។ លទ្ធផល ២ទល់នឹង ០ នេះបន្តរហូតទាល់តែអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ។
ក្នុងការប្រកួតយប់មិញនេះដែរ ក្រុមភ្ញៀវ Manchester United បានដាក់កីឡាករថ្នាលយុវជនរបស់គេចូលលេងច្រើន និងកីឡាករបម្រុង ដែលកីឡាករល្អៗរបស់គេទុកលេង ក្របខ័ណ្ឌ UEFA Europa League ទល់នឹង Celta Vigo ចុងសប្តាហ៍នេះ ។
រីឯហង្សក្រហម Liverpool វិញក្រោមការដឹកនាំដោយលោក Jurgen Kloop កាលពីយប់មិញមិនអាចបំបោងសំណាញ់ទីរបស់ភ្ញៀវ Southampton បានឡើយ ដោយបានត្រឹមចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះក្នុងសប្តាហ៍ទី៣៦ ដោយទល្ធផល ០ទល់នឹង០ ។
គួរបញ្ជាក់ផងដែរថា ក្រុម Arsenal ដែលដឹកនាំដោយលោក Arsene Wenger សញ្ជាតិបារាំងរូបនេះ ៥ប្រកួតចុងក្រោយរបស់ Arsenal ឈ្នះ ៤ និងចាញ់១ មិនធ្លាប់ស្មើ មាន៦៣ពិន្ទុក្នុងដៃ ជាប់ចំណាត់ថ្នាក់លេខ៦ជាបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី៣៤របស់ខ្លួន។
រីឯ ក្រុមដែលដឹកនាំដោយលោក Jose Muorinho បីសាចក្រហម Manchester United ៥ប្រកួតចុងក្រោយរបស់គេ គឺ ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៦៥ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ៥ជាបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី៣៥ ។ ហើយ៥ប្រកួតរបស់ហង្សក្រហម Liverpool វិញក្នុងនោះ ឈ្ន៣ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត មាន៧០ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ៣ជាបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី៣៥ ៕
ប្រភព ៖ BBC