ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

​គ្រាប់បែក​អាមេរិក​កាន់តែ​ល្បី​ខ្លាំង​ហើយ ! ម៉ែ​គ្រាប់បែក (MOAB) របស់​អាមេរិក​បង្ក​ការរិះគន់​ខ្លាំងៗ ពីស​ម្តេច​សង្ឃ Pope Francis 

​គេហទំព័រ​សារព័ត៌មាន BBC បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា សម្តេច​សង្ឃ​រ៉ូ​ម៉ាំង កាតូលិក​ទី​២៦៦ (Roman Catholic Church) Pope Francis បានធ្វើការ​រិះគន់​ខ្លាំង​ៗទៅនឹង​ការដាក់​ឈ្មោះ​កំពូល​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់បាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​យោធា​នាពេល​ថ្មីៗ​ថា «​ម៉ែ​គ្រាប់បែក​- Mother Of All Bombs (MOAB)» ។​

​សម្តេច​សង្ឃ Pope Francis ព្រះជន្ម​៨០​ព្រះវស្សា​បាន​មាន​សង្ឃដីកា​ទៅកាន់​ក្រុមនិស្សិត​នៅ​វិមាន Vatican ថា ព្រះអង្គ​មាន​ភាពអាម៉ាស់​យ៉ាងខ្លាំង​នៅពេល​ឮឈ្មោះ​គ្រាប់បែក​មួយ​ប្រភេទ​របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​ម៉ែ​គ្រាប់បែក​- Mother Of All Bombs (MOAB) » ។ ម៉ែ គឺជា​អ្នក​ផ្តល់កំណើត​ឲ្យ​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​បែរជា​នាំគ្នា​ហៅ ឬ​ដាក់ឈ្មោះ​ឧបករណ៍​ផ្ទុះ​សម្រាប់​សម្លាប់​មនុស្ស​ថា «​ម៉ែ​» ទៅវិញ តើ​មនុស្ស​គ្រប់គ្នា​គិត​យ៉ាងណា​ចំពោះ​រឿងនេះ ?

​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​បានធ្វើ​ការទម្លាក់​កំពូល​គ្រាប់បែក​របស់ខ្លួន​មួយ​ប្រភេទ​ឈ្មោះ MOAB មាន​ទម្ងន់​រហូតដល់​ទៅជិត​១០​តោន ទៅលើ​មូលដ្ឋានទ័ព​ក្រុម​ឧទ្ទាម ISIS មាន​ទីតាំង​ឋិត​នៅ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​អស់​ជាច្រើន​នាក់ ។​

​តាម​ការពិត សហរដ្ឋអាមេរិក​មាន​កំពូល​គ្រាប់បែក​មួយ​ប្រភេទ​ឈ្មោះ GBU-43/B Massive Ordnance Air Blast (MOAB) ហើយ​ត្រូវបាន​គេ​និយម​ហៅថា The Mother Of All Bombs (​ម៉ែ​គ្រាប់បែក​) ។ គ្រាប់បែក​ប្រភេទ​នេះ​មាន​ទម្ងន់​៩ ៨០០​គីឡូក្រាម ប្រវែង​៩,១៨​ម៉ែត្រ និង​មាន​កម្លាំង​ផ្ទុះ​ខ្លាំងក្លា​ស្មើនឹង​កម្លាំង​ផ្ទុះ​របស់ TNT ទម្ងន់​១១​តោន ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.