Bacelona បានលុតក្រុមភ្ញៀវ Vilarreal យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង១ ក្រោមថ្វីជើងកំពូលអ្នកប្រយុទ្ធ MSN របស់ Bacelona ទាំងបីរបស់គេ Messi , Suarez និង Neymar ។
ក្នុងជំនួបលទ្ធផល ៤ទល់នឹង១កាលពីរាត្រីយប់មិញនេះ ២គ្រាប់ដំបូងស៊ុតបំប៉ោងសំណាញ់ទីដោយកីឡាករពាក់លេខ១០ Lionel Messi និង២គ្រាប់ទៀត ដោយ Luis Suarez និង Neymar ម្នាក់មួយគ្រាប់ ។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវ Vilarreal រកបានដោយកីឡាករខ្សែប្រយុទ្ធ Cedric Bakambu ។
ហើយការប្រកួតយប់មិញនេះដែរ ជាគ្រាប់បាល់ទី៣៥ របស់ Lionel Messi ក្នុងការប្រកួតក្របខ័ណ្ឌ La Liga រដូវកាល (២០១៦-២០១៧) និងជាគ្រាប់បាល់ទី៥១ របស់គេ គ្រប់ការប្រកួតនៅរដូវកាល (២០១៦-២០១៧) ។
ដោយឡែក យប់មិញនេះ Real Madrid បានលុតក្រុមបាតតារាង Granada យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង០ ហើយ៤គ្រាប់នេះរកបានដោយកីឡាករ James Rodriguez និង Morata ម្នាក់២គ្រាប់ ខណៈ Manchester City បានបំបាក់ដៃគូ Crystal Palece ៥ទល់នឹង០ ក្នុងក្របខ័ណ្ឌ English Premier League ក្នុងសប្តាហ៍ទី៣៥ ។
គួរបញ្ជាក់ផងដែរថា នៅ ក្របខ័ណ្ឌ La Liga ក្រុមបារមីមានបុណ្យ Bacelona ឈរនៅកំពូលតារាង ដែលស្តេចស Real Madrid តាមពីក្រោយ ដោយចាញ់គ្រាប់បាល់ មាន៨៤ពិន្ទុដូចគ្នា ខណៈ Real Madrid នៅសល់មួយប្រកួតទៀតទើបស្មើប្រកួត Bacelona ៕
ប្រភព៖ BBC