ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​សង្ស័យ​ខ្លាំង​ឡើងៗ ! កូរ៉េខាងជើង និង​អ៊ីរ៉ង់ អាច​ផ្ទេរ​បច្ចេកវិទ្យា​គ្នា​ទៅវិញទៅមក​ក្នុង​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល និង​នាវាមុជទឹក 

ក្រៅពី​ប្រទេស​កូរ៉េខាងជើង​ក្រោម​ការដឹកនាំ​រប​ស់បុរ​ស​វ័យក្មេង Kim Jong-un ដែល​កំពុង​អភិវឌ្ឍ​នូវ​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ដែល​ធ្វើ​ឲ្យ​កក្រើក​ពេញ​ពិភពលោក​នោះ គឺ​ប្រទេស​អ៊ីរ៉ង់​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Hassan Rouhani ឯណោះ​វិញ ក៏​កំពុង​អភិវឌ្ឍ​អាវុធ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាងខ្លាំង​ក្លា​ណាស់ដែរ ខណៈ​អ្នកជំនាញ​ខាង​សព្វាវុធ​អន្តរជាតិ​បានដាក់​ការសង្ស័យថា រវាង​ប្រទេស​កូរ៉េខាងជើង​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​មហា​អំ​ណា​ចិន និង​ប្រទេស​អ៊ីរ៉ង់​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​មហាអំណាច​រុស្ស៊ី​អាច​ផ្ទេរ​បច្ចេកវិទ្យា​ក្នុងការ​ផលិត​មី​ស៊ី​ល និង​នាវាមុជទឹក​ឲ្យ​គ្នា​ទៅវិញទៅមក ។​

Dtn7.com Photos's photo.

​កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កងទ័ពជើងទឹក​ប្រទេស​អ៊ីរ៉ង់​បាន​ព្យាយាម​បាញ់​ធ្វើតេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល​វាយលុក​ចេញពី​នាវាមុជទឹក​ខ្នាត​មធ្យម​របស់ខ្លួន ប៉ុន្តែ​ទទួលរង​បរាជ័យ ខណៈ​នាវាមុជទឹក​របស់​អ៊ីរ៉ង់​ត្រូវបាន​អ្នកជំនាញ​ខាង​សព្វាវុធ​វាយតម្លៃថា មាន​លក្ខណៈ​នៃ​ការធ្វើ​ប្រតិបត្តិការ និង​ទម្រង់​ផលិត​ដូចដែល​ប្រទេស​កូរ៉េខាងជើង​បាន​អនុវត្ត​កន្លងមក​ដែរ ។​

Dtn7.com Photos's photo.

​លើសពីនេះ​ទៀត នាវាមុជទឹក​ដែល​អ៊ីរ៉ង់​បាន​ប្រើប្រាស់​សព្វថ្ងៃ គឺជា​ប្រភេទ​តែមួយ​ទៅនឹង​នាវាមុជទឹក​របស់​កូរ៉េខាងជើង ដែល​ធ្លាប់បាន​បាញ់​ពន្លិច​នាវាចម្បាំង Cheonan មួយគ្រឿង​របស់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​អំឡុង​ឆ្នាំ​២០១០ បណ្តាល​ឲ្យ​កងកម្លាំង​ទាំ​ហាន​ជើង​ទឹក​កូរ៉េខាងត្បូង​ស្លាប់បាត់​បង់ជីវិត​អស់​ចំនួន​៤៦​នាក់ ។​

Dtn7.com Photos's photo.

​លោក Kyle Orton អ្នកឯកទេស​វិភាគ​យុទ្ធសាស្ត្រ​យោធា​នៅ​តំបន់​ម​ជ្ឈិ​បូព៌ា​ធ្លាប់​បានបញ្ជាក់​ឲ្យ​ដឹងថា កូរ៉េខាងជើង​ធ្លាប់​លក់​អាវុធ​មី​ស៊ី​ល និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​ក្នុងសម័យ​អតីត​លោក Saddam Hussein កាន់កាប់​អំណាច ប៉ុន្តែ​អតីត​មេដឹកនាំ​អ៊ីរ៉ាក់ Saddam Hussein ត្រូវបាន​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​កម្ទេច​ទាន់ពេលវេលា ។ លោក Kyle Orton បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា កូរ៉េខាងជើង​អាច​លក់​នូវ​សព្វាវុធ​គ្រប់​ប្រភេទ​ដែល​ខ្លួន​មាន​ឲ្យ​ទៅ​អតិថិជន​មិន​សំដៅថា​មកពី​ភាគី​ណា​នោះទេ ឲ្យ​តែ​អ្នកបញ្ជា​ទិញ​មាន​ប្រាក់​គ្រប់​ចំនួន​តាម​ការព្រមព្រៀង ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អ៊ីរ៉ង់​មាន​អាវុធ​មី​ស៊ី​ល​វាយលុក​ឈ្មោះ Soumar អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ធ្វើ​ទំនើបកម្ម​ចេញពី​មី​ស៊ី​ល​ធុន Kh-55 ផលិត​នៅ​ប្រទេស​រុស្ស៊ី (​តាមរយៈ​ការទិញ​បច្ចេកវិទ្យា​ពី​ប្រទេស​អ៊ុយ​ក្រែ​ន អតីត​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ស​ហ​ភាព​សូ​វៀត​) ដោយ​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​មធ្យម​រហូតដល់​ជាង​២ ០០០​គីឡូម៉ែត្រ ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ាក់​បាននិងកំពុង​ធ្វើតេស្ត​សាកល្បង​នូវ​មី​ស៊ី​ល​វាយលុក​ធុន Jack-2 ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក​ទៀតផង ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន Yonhapnews របស់​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​និង​កំពុង​តាមដាន​ស៊ើបអង្កេត​យ៉ាង​យកចិត្ត​ដាក់​ទៅលើ​សកម្មភាព​នៃ​ការផ្ទេ​បច្ចេកវិទ្យា​គ្នា​ទៅវិញទៅមក​រវាង​កូរ៉េខាងជើង និង​អ៊ីរ៉ង់​ក្នុង​កម្មវិធី​អភិវឌ្ឍ​អាវុធ​មី​ស៊ី​ល និង​នាវាមុជទឹក ដែល​ឋិត​ក្នុងការ​សង្ស័យ​ខ្លាំង​ឡើងៗ​នោះ​ហើយ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.