តាមការចុះផ្សាយរបស់គេហទំព័រ FIFA.Com កាលពីថ្ងៃទី០៥ ខែឧសភា កាលពីម្សិលមិញនេះបានឲ្យដឹងថា សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញសេចក្តីសម្រេចមួយនៅថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០១៧នេះថា បម្រាម៤ប្រកួត និងពិន័យជាប្រាក់ចំនួន ៨១០០០ផោន លើកីឡាករ Lionel Messi ត្រូវបានទុកជាមោឃៈ ចាប់ពីពេលនេះតទៅ ពោលគឺ បម្រាម៤ប្រកួតរបស់ Messi ត្រូវបានលុបចោលវិញទាំងអស់ ។
គួររំលឹកជូនថា Messi ត្រូវបានគណៈកម្មការវិន័យរបស់ FIFA ដាក់បម្រាម៤ប្រកួត ពីបទជេរប្រមាថជំនួយការាអាជ្ញាកណ្តាលដោយផ្ទាល់ អំឡុងការប្រកួតជម្រុះ World Cup 2018 ឈ្នះ ឈីលី ១ទល់នឹង០ កាលពីថ្ងៃទី ២៨ ខែមីនា កន្លងមក ។
ប៉ុន្តែបម្រាម៤ប្រកួតនេះ កីឡាករ វ័យ២៩ឆ្នាំ ប្រធានក្រុមអាហ្សង់ទីន Messi រូបនេះបានអនុវត្តបានមួយប្រកួតហើយ នៅពេល អាហ្សង់ទីន ប្រកួតចាញ់ បូលីវី ពីរថ្ងៃបន្ទាប់ ពីរការពិន័យរបស់ FIFA ដោយគ្មានវត្តមាន Messi ក្នុងទីលានប្រកួតទល់នឹង ប្រទេសបូលីវី ឡើង ។
ដូច្នេះចាប់ពីពេលនេះតទៅ Messi អាចចូលរួមប្រកួត ជួយជម្រើសជាតិអាហ្សង់ទីនបានវិញហើយ ដោយប្រកួតបន្ទាប់ នឹងត្រូវប៉ះជាមួយនឹង ប្រទេស អ៊ុយរូហ្គាយ , វេណេហ្ស៊យអេឡា និង ប៉េរូ ដើម្បីដណ្តើមយកកៅអីសម្រាប់ប្រកួតពានរង្វាន់ World Cup 2018 វគ្គចុងក្រោយ នៅប្រទេសនៅរុស្ស៊ី ៕