មាន់ខ្នាយមាស់ Tottenham Hotspur បានបរាជ័យនៅសប្តាហ៍ទី៣៥ ក្រោយចាញ់ ម្ចាស់ផ្ទះ ញញួរធំ West Ham United 1ទល់នឹង០ ក្របខ័ណ្ឌលីគកំពូល English Premier League កាលពីរាត្រីយប់មិញនេះ ។
ក្នុងការប្រកួតយប់មិញនេះដែរធ្វើឡើងនៅទឹកដី Olympic Stadium របស់ West Ham គឺក្រុមភ្ញៀវ Hotspur បានដាក់សម្ពាធទៅលើ West Ham យ៉ាងខ្លាំង ប៉ុន្តែគ្មានសំណាងរាប់គ្រាប់បានឡើង ខណៈការស៊ុតរបស់ Spur មិនសូវចំគោលដៅ និងអ្នកចាំទី West Ham ជួយសង្គ្រោះបាល់បានច្រើនពីការស៊ុតរបស់ Hotspur ។
ផ្ទុយទៅវិញអ្នកដែលមានសំណាងបែរជាម្ចាស់ផ្ទះWest Ham ដែលបំបោងសំណាញ់ទីរបស់Hotspur បានសម្រេច នៅនាទី៦៥ ស៊ុតបញ្ចូលទីដោយកីឡាករពាក់លេខ១០ Manuel Lanziniរបស់ West Ham ។ ផទ្ធផល ១ទល់នឹង០ នេះ បន្តរហូតដល់អាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។
រីឯ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនេះវិញ
ក្រុមភ្ញៀវ Tottemham Hotspur ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត មិនធ្លាប់ស្មើ ។ចំណែក៥ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះ West Ham United វិញ ក្នុងនោះឈ្នះ២ប្រកួត មិនធ្លាប់ចាញ់ និងស្មើរហូតដល់ទៅ៤ប្រកួតឯណោះ ។
លទ្ធផលបរាជ័យរបស់ Tottenham Hotspur កាលពីយប់មិញនេះ ធ្វើឲ្យពួកគេសឹងតែអស់ឱកាសដាក់សម្ពាធទៅលើក្រុម ចំណាត់ថ្នាក់លេខ១ តោខៀវ Chelsea ទៀតហើយ នៅពេលការប្រកួតរបស់គេសល់៣ប្រកួតទៀតនឹងបញ្ចប់ ហើយសប្តាហ៍បន្ទាប់ Hotspurនឹងត្រូវប៉ះ Manchester United ទៀត ខណៈតោខៀវ Chelsea ទើបបាន៣៤ប្រកួតក្នុងដៃ មាន៨១ពិន្ទុលើស Hotspur4ពិន្ទុ ។ ហើយការប្រកួតសប្តាហ៍ទី៣៥របស់ Chelsea នឹងត្រូវប៉ះក្រុមMiddlesbroughក្រៅទឹកដី ។
ដូច្នេះប្រសិនបើ Chelsea ឈ្នះMidlesbroughនៅថ្ងៃច័ន្ទ ខាងមុខនេះ ពួកគេនឹងនាំមុខ Hotspur ៧ពិន្ទុ នៅសប្តាហ៍ទី៣៥ ខណៈការប្រកួតនៅតែ៣ជើងទៀតនឹងបញ្ចប់រដូវកាល ៕
ប្រភព៖ BBC