នៅរាត្រីរំលងអធ្រាត្រម៉ោង២យប់នេះ មាន់ខ្នាយមាស Tottenham Hotspur នឹងទៅសួរសុខទុក្ខ ញញូរធំ West Ham United ដល់ពហុកីឡដ្ឋាន Olympic របស់គេតែម្តង ។
ក្នុងជំនួបយប់នេះដែរ លោក Mauricio Pochettino អ្នកចាត់ការ Tottenham Hotspur បាននិយាយមុនការប្រកួតមកដល់ថា ក្រុមរបស់លោក ត្រូវតែឈ្នះជាចាំបាច់ក្នុងទឹកដី Olympic របស់ West Ham យប់នេះ ដើម្បីបន្តដាក់សម្ពាធទៅលើក្រុមចំណាត់ថ្នាក់លេខ១ តោខៀវ Chelsea នៅលីគកំពូល English Premier League ។
បច្ចុប្បន្ននេះ Tottenham Hotspur មាន៧៧ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ១ Chelsea ចំនួន៤ពិន្ទុ រីឯដៃគូរប្រកួតរបស់គេ West Ham ឋិតក្នុងចំណាត់ថ្នាក់លេខ ១៥ ខណៈនៅសល់៤ប្រកួតទៀតទើបបញ្ចប់រដូវកាល ៕
ប្រភព៖ Reuters