ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​យក្ស​រារាំង​យក្ស​សាជាថ្មី ! យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 និង​យន្តហោះ​ចម្បាំង Su-35 រុស្ស៊ី​ត្រូវបាន​យន្តហោះ​ចម្បាំង F-22 អាមេរិក រារាំង និង​បណ្តេញចេញ​មិន​ឲ្យ​មាន​វាសនា​ចូល​កៀក​ដែនអាកាស​អាមេរិក​

​គេហទំព័រ​សារព័ត៌មាន Thesun របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​ធំ​របស់​រុស្ស៊ី​ធុន Tu-95MS ចំនួន​២​គ្រឿង​អមដោយ​យន្តហោះ​ចម្បាំង​ធុន Su-35S ចំនួន​២​គ្រឿង​ទៀត បាន​ហោះហើរ​ចូលមក​ជិត តំបន់​ដែនអាកាស​សហរដ្ឋអាមេរិក​នៃ​រដ្ឋ Alaska (ADIZ) ទាំង​ព្រឹក​ព្រលឹម ប៉ុន្តែ​ត្រូវបាន​រារាំង​ភ្លាមៗ​ដោយ​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ធុន F-22 Raptor មិន​បណ្តែតបណ្តោយ​ឲ្យ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ទាំងនោះ​អាច​ហោះហើរ​ចូលមក​កៀក​តំបន់​ដែនអាកាស​អាមេរិក​បាន​ឡើយ ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​រប​ស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ការហោះហើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​ធុន Tu-95MS របស់​រុស្ស៊ី​អមដោយ​យន្តហោះ​ចម្បាំង​ធុន Su-35S នោះ បាន​ហោះហើរ​លើ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​តាម​បណ្តោយ​កោះ Aleutian ដែលជា​តំបន់​ដែនអាកាស​អន្តរជាតិ គឺ​មិនបាន​រំលោភបំពាន​ទៅលើ​ដែនអាកាស​របស់​ប្រទេស​ណាមួយ​ទេ ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន Su-35S របស់​រុស្ស៊ី​ត្រូវបាន​ឋិត​ក្នុង​គម្រោង​ផលិត​ចំនួន​៥៨​គ្រឿង​ដែល​ធ្វើ​ទំនើបកម្ម​ចេញពី​យន្តហោះ​ចម្បាំង​ធុន Su-27 ។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​មានតម្លៃ​ប្រមាន​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង ។​

Dtn7.com Photos's photo.

​រីឯ យន្តហោះ​ចម្បាំង​ធុន F-22 Raptor គឺជា​ប្រភេទ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ជំនា​ន់ទី​៥​របស់​សហរដ្ឋអាមេរិក ត្រូវបាន​ឋិត​ក្នុង​គម្រោង​ផលិត​ចំនួន​១៩៥​គ្រឿង (​ក្នុងនោះ ៨​គ្រឿង​សម្រាប់​តេស្ត​សាកល្បង និង​១៨៧​គ្រឿង​សម្រាប់​ប្រតិបត្តិការ​) ។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​មាន​បំពាក់​ទៅដោយ​មី​ស៊ី​ល​វាយលុក​នាំ​ផ្លូវ​យ៉ាង​សាហាវ និង​មាន​ប្រសិទ្ធភាព​ចំ​គោលដៅ​កម្រិត​ខ្ពស់ ដោយ​វា​មានតម្លៃ​រហូតដល់​ទៅ​ប្រមាណ​១៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង ។ 

Dtn7.com Photos's photo.

​គួរ​រំលឹក​ជូន​ដែរ​ថា កាលពី​រាត្រី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ធុន Tu-95 ចំនួន​១​គ្រឿង ធ្លាប់​ត្រូវបាន​យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​ធុន F-22 Raptor ចំនួន​២​គ្រឿង ចេញមក​រារាំង និង​បណ្តេញចេញ​រយៈពេល​១២​នាទី​ក្រោយពី​ការហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ពី​តំបន់​ដែនអាកាស​សហរដ្ឋអាមេរិក​នៃ​រដ្ឋ Alaska រួច​ម្តងមកហើយ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.