ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​ផ្កាយ​៤​មេ​លុយ​ប៉ូលិស ទទួលបាន​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ​

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​០០៣៦ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/១៧១ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន អតីត​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​តាំងពី​អំឡុង​ឆ្នាំ​២០០៧​មក និង​តម​កទៀត​ត្រូវបានតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​តែម្តង​ទល់​សព្វថ្ងៃ ។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អត្តលេខ​០០៣៦ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៤/០៩៣ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ ។​

​ក្រៅពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន គឺ​នៅមាន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ច្រើន​នាក់​ទៀត​ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស ឯករាជ្យ​ជាតិ ជា​គ្រឿង​ឥស្សរិយយស​មាន​លំដាប់​ខ្ពស់ជាង​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ជាអាទិ៍ ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អត្តលេខ​០០៦៦ អគ្គស្នងការ​នគរបាល​ជាតិ ,​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អត្តលេខ​០៣៣៨ អគ្គ​ស្នងការរង​នគរបាលជាតិ , លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អត្តលេខ​០៧៧១ អគ្គ​ស្នងការរង​នគរបាលជាតិ ។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.