ថ្ងៃ អង្គារ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨

Floyd ខ្លាចមុនឡើងសង្វៀន ! ស្តេចប្រដាល់ Floyd ប្រាប់មូលហេតុខ្លាច Conor McGregor

យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Mirror របស់អង់គ្លេស កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានសារភាពថាខ្លួនអាចនឹងប្រកួតចាញ់ កីឡាករ UFC Conor McGregor នៅពេលការប្រកួតកើតឡើងនៅពេលខាងមុខឆាប់ៗ ។

Floyd គឺជាកំពូលកីឡាករប្រដាល់សកលសេរីម្នាក់ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។ តាំងពីចាប់អាជីពជាអ្នកប្រដាលមក Floyd មិនដែលស្គាល់ពាក្យថាចាញ់ទេនៅលើសង្វៀនប្រកួត សូម្បីតែស្តេចប្រដាល់ហ្វីលីពីន Manypacio ក៏ធ្លាប់ចាញ់ពិន្ទុក្រោយកណ្តាប់ដៃរបស​​គេដែរ ។

ចំណែកកីឡាករ Conor McGregorអ្នកប្រដាល់ UFC ឯណេះវិញ ជាកីឡាករមួយរូបដែលមានកណ្តាប់ដៃធ្ងន់ ការវាយដៃគូប្រកួតបានរហ័ស និងច្បាស់ៗ ហើយការប្រកួតនៅក្នុងទ្រុងរបស់គេម្តងៗសឹងតែឈ្នះគ្រប់ការប្រកួតទៅហើយ ។

កំពូលកីឡាករប្រដាល់ទាំងពីររូបនេះត្រូវបានគេរំពឹងថា នឹងឡើងសង្វៀនប្រកួតជាមួយគ្នានៅថ្ងៃខាងមុខឆាប់ៗ មូលហេតុដោយសារ Floyd Mayweather ធ្លាប់ប្រកាសថា រូបគេនឹងប្រកួតជាមួយ McGregor ដោយសារតែកីឡាកររូបនេះនៅក្មេងខ្លួនច្រើនឆ្នាំ ហើយ Floyd បានបន្ថែមទៀតថា ការប្រកួតនឹងកើតឡើងឆាប់ប្រសិនបើការប្រកួតនេះ ហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់ ។

 ផ្ទុយទៅវិញ McGregor កីឡាករ UFC ម្នាក់នេះពិតជាចង់ប្រកួតជាមួយ Floyd ខ្លាំងណាស់ ក្នុងក្របខ័ណ្ឌប្រដាល់សកលសេរី ទោះបីជាគេជាអ្នកប្រដាល់ UFC ក៏ដោយ ។ កន្លងមកនេះ McGregor បានចេញវីដេអូឃ្លីបមួយកំពុងធ្វើការហ្វឹកហាត់សម្រកទម្ងន់ ដើម្បីយកកីឡូស្មើនឹង Floyd ធ្វើការប្រកួតឆាប់នៅពេលខាងមុខនេះ ហើយគេបាននិយាយក្នុងឃ្លីបនោះទៀតថា បើមិនបានប្រកួតជាមួយ Floyd ក៏ប្រកួតជាមួយ Manypacio ដែរ ។

ងាកមកមើលប្រវត្តិខ្លះៗរបស់កំពូលអ្នកប្រដាល់ទាំងពីរនាក់នេះវិញ 
Floyd Wayweather មានអាយុ ៣៩ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់សកលសេរី ធ្លាប់ប្រកួតបាន៤៩ដង ឈ្នះទាំង៤៩ដង ផ្តួលដៃគូឲ្យន្លប់់នៅលើសង្វៀនចំនួន២៦ដង មិនធ្លាប់ស្មើ ហើយក៏មិនមានប្រវត្តិចាញ់ដែរ ។

ចំណែកឯអ្នកប្រដាល់ UFC កីឡាករ McGregorវិញ មានអាយុ២៨ឆ្នាំ ធ្លាប់ប្រកួតបាន២២លើក ក្នុងនោះឈ្នះ១៩លើក  ចាញ់់៣លើក និងផ្តួលដៃគូប្រកួតនៅលើសង្វៀនឲ្យចុះចាញ់ចំនួន១៧លើក ដោយឡែកប្រវត្តិស្មើមិនធ្លាប់មានទេ ៕

 

 

 

 

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.