មួយជើង Free-Kick របស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashfordយប់មិញបំបោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ Celta vigoជួយឲ្យ Man Utdយកឈ្នះក្រៅដីជើងទី១ បានសម្រេច ។
គ្រាប់បាល់ហ្វ្រីឃីកដ៏អស្ចារ្យពីខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Marcus Rashfordបានជួយឲ្យ Mancehster United ឈ្នះក្រុមម្ចាស់ផ្ទះ Celta Vigo ១ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់ UEFA Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១កាលពីរាត្រីរំលងអធ្រាត្រយប់មិញ ។
Manchester United សង្ឃឹមខ្ពស់ទៅវគ្គផ្តាច់ព្រ័ត្រ(Final) ក្នុងពានរង្វាន់ UEFA Europa League ក្រោយយកឈ្នះ ក្រុម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ១ទល់នឹង០ ដែលជាគ្រាប់បាល Free-Kick បញ្ចូលទីយ៉ាងអស្ចារ្យរបស់ MarcusRashfordតង់ទី២ នាទី៦៧ ។
ក្រោយលទ្ធផលឈ្នះ១ទល់នឹង០ ក្រៅទឹកដីនេះ លោក Jose Mourinho អ្នកចាត់ការក្រុម Manchester United បានសរសើរដល់កីឡាករវ័យក្មេង Marcus Rashfordថា «Rashfordជាក្មេងម្នាក់ចូលចិត្តបាល់ទាត់ ! ក្រោយហ្វឹកហាត់ជាមួយមិត្តរួមក្រុមគេតែងតែចំណាយពេលមួយម៉ោងកន្លះហាត់ទាត់ហ្វ្រីឃីកម្នាក់ឯង ហើយគេតែងតែរង់ចាំឱកាសបញ្ចេញសមត្ថភាពដូចថ្ងៃនេះ » ។
លើសពីនេះ លោកបានបន្ថែមទៀតថា លោកនឹងប្តេជ្ញាចិត្តរៀបចំក្រុមរបស់លោកឲ្យកាន់តែល្អនៅជើងទី២ នាកីឡដ្ឋាន Old Trafford របស់ខ្លួន ។
គួរបញ្ជាក់ដែរថា ការប្រកួតជើងទី២នឹងធ្វើឡើងនៅទឹកដី Old Trafford របស់ Man Utdម្តង នៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ដើម្បីសម្រេចថា តើក្រុមណា មានសមត្ថភាពអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ។
ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Friends Arena ទីក្រុង Stockolmទឹកដីរបស់ប្រទេសស៊ុយអែត ៕
ប្រភព៖ Dailymail