យប់នេះ Celta Vigo នឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ ក្រុមមកពីអង់គ្លេស Manchester United ក្នុងជំនួប UEFA Europa League វគ្គ៤ក្រុមចុងក្រោយ (Semi-Finals) ជើងទី១ នៅវេលាម៉ោង ២និង៥នាទីរំលងអធ្រាត្រយប់នេះ ។
មុនការប្រកួតឈានមកដល់ អ្នកចាត់ការក្រុម Celta Vigo លោក Eduardo Berizzo បាននិយាយថា «ក្រុមរបស់លោក គោរព Manchester United ប៉ុន្តែមិនខ្លាចក្លិបមកពីអង់គ្លេសមួយនេះឡើយក្នុងក្នុងការប្រកួតយប់នេះ ក្នុងក្របខ័ណ្ឌ Europa League» ។
លោកបន្តទៀតថា Celta Vigo ធ្លាប់លេងទល់នឹងក្រុមខ្លាំងៗជាច្រើនក្នុងពាន Europa League នេះ ហើយច្បាស់ណាស់ Manchester United ជាក្រុមមួយក្នុងចំណោមក្រុមអស្ចារ្យបំផុតដែលលោកត្រូវជួបក្នុងយប់នេះ ។
គួរបញ្ជាក់ផងដែរថា Manchester United ធ្លាប់ឈ្នះតែ២ដងប៉ុណ្ណោះ ក្នុងការធ្វើដំណើរមកប្រកួតក្នុងទឹកដីអេស្ប៉ាញ២២លើកកន្លងមក ។ លទ្ធផលមិនល្អរបស់ Man Utd ក្នុងការមកលេងនៅក្នុងទឹកដីរបស់អេស្ប៉ាញនេះធ្វើឲ្យ Celta Vigo ដែលដឹកនាំដោយលោក Berizzo មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះលើដៃគូManchester United យប់នេះ ៕
ប្រភព៖ Goal