ថ្ងៃ អាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩

​ប្រុងប្រយ័ត្ន​ផង ! ចាហួយ​ដូង M&S បាត់ដំបង ផ្តាច់ជីវិត​កុមារា​ម្នាក់​គួរ​ឲ្យ​អាសូរ​បំផុត 

​សេចក្តីរាយការណ៍​ពី​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា កុមារា​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​អាសូរ​បំផុត​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ឋិត​ក្នុងភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​០២​ទៀបភ្លឺ​ឈានចូល​ព្រឹក​នា​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ពុល​ចាហួយ​ដូង​ម៉ាក M&S បាត់ដំបង​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​រួចមក ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ពុល​ចាហួយ​ដូង​នោះ មានឈ្មោះ អឿន វាសនា អាយុ​២​ឆ្នាំ ឪពុក​ឈ្មោះ លួ​ន សំអឿន អាយុ​៣៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ណុប សះ អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ 

​យោងតាម​ការស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​រកឃើញថា នៅវេលា​ម៉ោង​ប្រមាណ​១៤​រសៀល នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ ម្តាយ​របស់​កុមារា​រងគ្រោះ​បាន​ទិញ​ចាហួយ​ដូង​ម៉ាក M&S បាត់ដំបង​មួយកញ្ចប់​ពី​អ្នកលក់ដូរ​ក្នុងភូមិ​មក​ឲ្យ​កូន​ហូប ហើយក៏​បណ្តាល​ឲ្យ​កុមារា​រងគ្រោះ​ពុល​មាន​សភាព​ក្អួតចង្អោរ និង​អស់កម្លាំង​ល្វិ​ត​ល្ហៃ ទើបត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ស្រុក​មោងឫស្សី​ភ្លាមៗ ប៉ុន្តែ​ជា​អកុសល កុមារា​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​នៅវេលា​ម៉ោង​០៤​ទៀបភ្លឺ​ឈានចូល​ព្រឹក​នា​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៧​នេះ​គួរ​ឲ្យ​អាសូរ​បំផុត ។ 

​ដោយឡែក នៅ​ខេត្តស្វាយរៀង​ឯណោះ​វិញ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំ​កុង​ត្រូវ​ខេត្តស្វាយរៀង​បាន​រកឃើញ​មានការ​ដាក់លក់​ចាហួយ​កូនក្មេង​ខូចគុណភាព​ចំនួន​១០​កញ្ចប់ នៅ​ផ្សារ​ក្រោលគោ និង​ផ្សារ​ស្វាយជ្រុំ ។​

​ដូច្នេះ មុននឹង​ទិញ​ចាហួយ​កូនក្មេង​ឲ្យ​កុមារា កុមារី​ហូប សូម​ឪពុកម្តាយ និង​អាណាព្យាបាល​ត្រូវ​ប្រុងប្រយ័ត្ន​ផង ខ្លាចក្រែង​មាន​បញ្ហា​សុខភាព​ដល់​កូនចៅ​របស់ខ្លួន និង​ជៀសវាង​ជួប​រឿង​អកុសល​ដូច​ករណី​កើតឡើង​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.