ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​គូ​ពិសេស​យប់​នេះ ! Man Utd ប៉ះ Celta ក្របខ័ណ្ឌ Europa League វគ្គ​៤​ក្រុម​ចុងក្រោយ​

​នៅវេលា​ម៉ោង ២​និង​៥​នាទី ​យប់នេះ បី​សាច​ក្រហម Manchester United នឹង​ទៅសួរសុខទុក្ខ Celta Vigo ដល់​ពហុ​កីឡដ្ឋាន​របស់គេ​តែម្តង ក្នុង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Europa League នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (Semi-Finals) ។​

​ក្នុងការ​ប្រកួត​នេះដែរ​ក្រុម Manchester United ដែល​នាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ លោក Jose Mourinho (Special One) នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​របស់ខ្លួន​មួយចំនួន​ដូចជា Zlatan និង Luke Shaw ជាដើម ខណៈដែល​កីឡាករ Pogba , Eric Bailly , Chris Smalling , Phil Jones និង Mata សុទ្ធតែ​អាច​ចូល​ហ្វឹកហាត់​បាន​វិញ​ហើយ​បន្ទាប់ពី​មាន​បញ្ហា​របួស​កន្លងមក ។​

​មុន​ការប្រកួត​នេះដែរ​លោក Jose Mourinho អ្នកចាត់ការ​ក្រុម Man Utd បាន​និយាយថា ការប្រកួត​យប់​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​របស់លោក ក្រុម​របស់លោក​ត្រូវតែ​ឈ្នះ ដើម្បី​ឈានទៅដល់​បន្ទាប់ និង​មានឈ្មោះ​លេង​នៅ UEFA Champions League រដូវ​កាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ក្រុម​របស់លោក ឈ្នះ​ពាន Europa League នេះ ។ ដោយ​មិនបាច់​ខ្វល់​ក្នុងការ​ប្រជែង​យក​តំណែង Top4 នៅ​លី​គ​កំពូល Premier League របស់​អង់គ្លេស​ឡើយ ។​

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ការប្រកួត ជាមួយ Celta Vigo ក្របខ័ណ្ឌ Europa League នេះហើយ Man Utd នឹង​ទៅសួរសុខទុក្ខ ក្រុម​កាំភ្លើង​ធំ Arsenal នៅ​២​ថ្ងៃ​បន្ទាប់ ក្នុង​ក្របខ័ណ្ឌ English Premier League ។

ហើយ​លោក Jose Mourinho បាន​បញ្ជាក់ថា លោក​នឹងដាក់​កីឡាករ​បម្រុង​ច្រើន​ក្នុងការ​ប្រកួត ទល់នឹង Arsenal ដើម្បី​ទុក​ជើង​កីឡាករ​ល្អៗ​លេង​ថ្ងៃ​បន្ទាប់ ក្នុង​ក្របខ័ណ្ឌ Europa League ព្រោះ​ពាន Europa League សំខាន់​ជា​អ្វីៗ​ទាំ​អស់ សម្រាប់​លោក និង Man Utd នៅ​ចុងរដូវ​កាល​នេះ ៕​

ប្រភព៖ BBC 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.