ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​ខ្លាំង​ប៉ះ​ខ្លាំងហើយ រាត្រីនេះ ! Monaco លេខ​១ របស់​បារាំង ប៉ះ​លេខ​១ របស់​អ៊ីតាលី Juventus

​នៅ​រាត្រី​ម៉ោង ១​និង​៤៥​នាទី យប់​នេះ​ក្រុម​ចំណាត់ថ្នាក់​លេខ​១​លី​គ​កំពូល​របស់​បារាំង AS Monaco និង​បើក​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ភ្ញៀវ លេខ​១​មកពី​លី​គ​កំពូល​អ៊ីតាលី Juventus ក្នុង​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (​វគ្គ​បួន​ក្រុម​ចុងក្រោយ​) ។​

​គួរ​បញ្ជាក់ដែរថា​ក្រុម AS Monaco គឺជា​ក្រុម​មួយ​ដ៏​ល្អ​នៅ​លី​គ​កំពូល​បារាំង ហើយ​ក្រុម​នេះ​បាន​ឡើងមក​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយនេះ ក្រោយ​ទម្លាក់ ក្រុម​មកពី​លី​គ Bundesliga របស់​អាល្លឺម៉ង់ Borussia Dortmund ។ ​ចំណែកឯ​ក្រុម សេះបង្កង់ Juventus វិញ​ទន្ទឹម​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ គេ​បាន​ទម្លាក់ ក្រុម​ចំណាត់ថ្នាក់​លេខ​១ លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ Bacelona ក្នុង​លទ្ធផល​ឈ្នះ​ទាំង​២​ជើង ដើម្បី​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ។​

​សម្រាប់​សមាសភាព​ជើង​កីឡាករ​ប្រកួត​យប់​នេះ​វិញ ក្រុម​ម្ចាស់ផ្ទះ Monaco  មាន​បញ្ហា​របួស​ខ្សែការពារ Sidibe និង​ខ្សែបម្រើ Boschilia ដូចនេះ ជម្រើស​១១​នាក់​ដំបូង អាចជា Subasic ,Dirar , Glik , De Jesus , Mendy , Bernardo , Silva , Joao Moutinho , Tavares , Lemar ,Falcao និង​កីឡាករ​ឆ្នើម​របស់គេ Mbappe ។​

​សម្រាប់​ជើង​កីឡាករ​ក្រុម​ភ្ញៀវ​វិញ​មាន បញ្ហា​របួស ខ្សែប្រយុទ្ធ Pjaca តែ​ម្នាក់​គត់ ដូចនេះ ជម្រើស​១១​នាក់​ដំបូង​របស់ Juventus អាចជា Buffon , Dani Alves , Bonucci , Chiellini , Alex Sandro , Pjanic , Khedira , Mandzukic , Higuain និង​កីឡាករ​វ័យក្មេង​ដ៏​ល្អ​របស់គេ Cuadrado Dybala ។​

​គួរបញ្ជាក់​ផងដែរ​ថែ រដូវ​កាល​នេះ Monaco កំពុងតែ​ឡើង​ជើង​ខ្លាំង បច្ចុប្បន្ន​ឈរលើ​កំពូល​តារាង លី​គ​កំពូល​របស់​បារាំង ហើយ Junventus ក៏​ឈរ​នៅ​កំពូល​តារាង​លី​គ​ទី​១ របស់​អ៊ីតាលី​ដូចគ្នា ។​​បច្ចុប្បន្ននេះ​កីឡាករ Mbappe របស់​ម្ចាស់ផ្ទះ AS Monaco កំពុងតែ​ឡើង​ជើង​ខ្លាំង ខណៈ Dybala ជា​កីឡាករ​មុត​ស្រួច របស់ Juventus ដូចគ្នា ៕

ប្រភព៖ BBC


Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.