ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

«​រាលកៃ​» ហើយ ! កូរ៉េខាងជើង​គំរាម​វាយប្រហារ​ជប៉ុន​ដោយ​អាវុធ​នុយក្លេអ៊ែរ​មុនគេ​បង្អស់ បើ​មាន​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​

​គេហទំព័រ Thesun របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ ដោយ​ដកស្រង់​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កូរ៉េខាងជើង​ឈ្មោះ Rodong Sinmun ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​ព្រមាន​វាយប្រហារ​ទៅលើ​ប្រទេស​ជប៉ុន​ដោយ​អាវុធ​នុយក្លេអ៊ែរ​មុនគេ​បង្អស់ ប្រសិនបើ​មាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ផ្ទុះឡើង ដើម្បី​ឲ្យ​ប្រទេស​ជប៉ុន​ឋិត​ក្រោម​ដុំ​ពពក​វិទ្យុសកម្ម ចាត់ទុកថា​ជាការ​រំលឹក​ទៅដល់​វិនាសកម្ម​ដ៏​មហិមា​នា​ឆ្នាំ​១៩៤៥​ក្រោម​ការទម្លាក់​គ្រាប់បែក​នៅ Hiroshima និង Nagasaki ។ 

Dtn7.com Photos's photo.

​សារព័ត៌មាន Rodong Sinmun របស់​កូរ៉េខាងជើង​បានសរសេរថា ក្នុងករណី​មាន​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ គឺ​ប្រទេស​ជប៉ុន​ដែល​ផ្តល់​មូលដ្ឋាន​ដឹកជញ្ជូន មូលដ្ឋាន​ផ្ទុក​យន្តហោះ និង​មូលដ្ឋាន​ប្រតិបត្តិការ​យោធា​ដល់​កងកម្លាំង​សហរដ្ឋអាមេរិក នឹង​បាន​ឋិត​នៅក្រោម​ដុំ​ពពក​វិទ្យុសកម្ម​មុន​ប្រទេស​ណាៗ​ទាំងអស់​ក្នុង​មុខសញ្ញា​វាយប្រហារ​ដោយ​កូរ៉េខាងជើង ។​

Dtn7.com Photos's photo.

​ប្រទេស​កូរ៉េខាងជើង​បាន​គំរាម​ទៀតថា ប្រសិនបើ​ជប៉ុន​បារម្ភ​អំពី​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួន​មែន គឺ​ជប៉ុន​ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព​ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ។​

Dtn7.com Photos's photo.

​អ្នកជំនាញ​យុទ្ធសាស្ត្រ​យោធា និង​សព្វាវុធ​អន្តរជាតិ​បានលើកឡើង​ថា មូលដ្ឋានទ័ព​សហរដ្ឋ​អាមេរិក​ដ៏​រឹងមាំ​បាន​បោះ​ទីតាំងនៅ​ប្រទេស​ជប៉ុន ។ ដូច្នេះ ក្នុងករណី​ប្រទេស​កូរ៉េខាងជើង​ប៉ុនប៉ង​វាយប្រហារ​ទៅលើ​ប្រទេស​ជប៉ុន​ដោយ​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នោះ គឺ​ដូចជា​ការវាយប្រហារ​ទៅលើ​កងកម្លាំង​សហរដ្ឋអាមេរិក​ដែរ ដែល​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក និង​ជប៉ុន​ដាច់ខាត​ត្រូវតែ​គិតគូរ​ការពារ​ជា​ចម្បង​មិនអាច​ធ្វេសប្រហែស​ឡើយ ។ ម្យ៉ាងទៀត ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដែល​ដាក់​ដំឡើង​នៅ​ប្រទេស​ជប៉ុន​ក៏មាន​កម្រិត​ទំនើប និង​មាន​សមត្ថភាព​ខ្ពស់​ផងដែរ គឺ​ក្រៅពី​មី​ស៊ី​ល​ធុន PAC-3 និង​មី​ស៊ី​ល​ធុន THAAD ប្រទេស​ជប៉ុន​នៅមាន​មី​ស៊ី​ល​ដ៏​ទំនើប​ធុន SM-3 Block IIA (​ទើប​តេស្ត​សាកល្បង​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ប្រកបដោយ​ជោគជ័យ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​) ទៀតផង ។ មានន័យថា ការប៉ុនប៉ង​វាយប្រហារ​ទៅលើ​ប្រទេស​ជប៉ុន​ដោយ​អាវុធ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង គឺអាច​ឋិត​នៅក្រោម​រូបភាព​ស្រមើស្រមៃ​ប៉ុណ្ណោះ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.